ទីបំផុត​ពូជទុរេនដ៏ល្បីតម្លៃខ្ពស់ របស់ម៉ាឡេសុី មានវត្តមាននៅកម្ពុជា

  • សៅរ៍ ១០ សីហា, ២០១៩ ១០:០៧
មិនត្រឹមតែប្រកាសវិនិយោគលើគម្រោងដាំដើមគ្រញូងជាចម្ការធំៗ មិនធ្លាប់មាននៅកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៑ុនហង្សម្ចាស់ដី ដែលបានប្រកាសគម្រោងឋានព្រះឥន្ទ ក៍បានសម្រេចនាំចូលពូជទុរេនដ៏ល្បី និងពេញនិយមនៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ី មានឈ្មោះថា «ម៉ូសាងឃីង» យកមកដាំនៅក្នុងគម្រោងចម្ការធុរ៉េនទាំងឡាយរបស់ខ្លួនផងដែរ។ វត្តមានរបស់ពូជធុរ៉េនដ៏ល្បី កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគ ជាពិសេសក្រុមម្ចាស់ចម្ការដែលបានវិនិយោគទិញចម្ការធុរ៉េន ពីគម្រោងឋានព្រះឥន្ទ។ ទីបំផុត​ពូជទុរេនដ៏ល្បីតម្លៃខ្ពស់ របស់ម៉ាឡេសុី មានវត្តមាននៅកម្ពុជា
លោក ហង្ស ព្រីន្សយ៉ា
លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុនហង្សម្ចាស់ដី បានថ្លែងប្រាប់ថា៖​លោក ហង្ស ព្រីន្សយ៉ា ​បន្តថា៖សូមបញ្ជាក់ថា ក្រុមហ៊ុនហង្សម្ចាស់ដី​ បានបោះទុនវិនិយោគប្រមូលទិញដីទុកចោល របស់ពលរដ្ឋរាប់ម៉ឺនហិកតា នៅខេត្តកំពត ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ដើម្បីវិនិយោគដាំដុះជាចំការទុរេន ជាចំការដូងក្រអូប ជាចំការប័រ ជាចម្ការក្រញូង និងជាចំការក្រូចជាដើម ដោយក្រុមហ៊ុន​ បានទាំងប្រើយុទ្ធសាស្ត្រ ពុះចម្ការទាំងនោះជាកន្លះហិកតារ និងមួយហិកតារ ហើយលក់បង់រំលោះ ឬ បង់ផ្ដាច់ តែកំណត់ថែទាំផលដំណាំតាំងពីដាំដុះ រហូតដល់បានផល និងទទួលទិញផលវិញ ប្រសិនបើម្ចាស់ចម្ការនីមួយៗមិនចង់ស្វែងរកទីផ្សារផ្ទាល់ខ្លួន។ នេះជាគម្រោងវិនិយោគលើវិស័យកសិកម្មទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលអ្នកសេដ្ឋកិច្ចមើលឃើញថា នៅ៥ទៅ៦ឆ្នាំក្រោយ កម្ពុជានឹងមានចម្ការដំណាំធំៗលើបណ្ដាខេត្តដែលបានប្រកាស ជំនួសឲ្យការទុកដីទំនេរចោលមិនធ្វើកសិកម្មកន្លងមក៕
ធុរ៉េន
ធុរ៉េន
ពូជទុរេនដ៏ល្បីតម្លៃខ្ពស់ របស់ម៉ាឡេសុី មានវត្តមាននៅកម្ពុជា
ធុរ៉េន
ពូជទុរេនដ៏ល្បីតម្លៃខ្ពស់ របស់ម៉ាឡេសុី មានវត្តមាននៅកម្ពុជា
ពូជទុរេនដ៏ល្បីតម្លៃខ្ពស់ របស់ម៉ាឡេសុី មានវត្តមាននៅកម្ពុជា
ពូជទុរេនដ៏ល្បីតម្លៃខ្ពស់ របស់ម៉ាឡេសុី មានវត្តមាននៅកម្ពុជា