ចឹងតើ! បាន Poh ចេះតែបារម្ភ បើភរិយាកាន់តែស្អាត ពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ!

ថៃ៖ អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះសម្រាប់ពិធីការនី Aey Pornthip ភរិយារូបស្រស់របស់តារាសម្តែងជើងចាស់លោក Poh Natthawut ព្រោះឃើញថា​ Aey កាន់ស្រស់ស្អាតខ្លាំងជាមុន បើទោះបីជាពេលនេះ នាងមានអាយុ៣៩ឆ្នាំក្តី។ ជាទូទៅ Aey តែងតែបង្ហោះរូបស្អាតៗជាច្រើនសន្លឹក នៅក្នុងគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួន។ ជាមួយគ្នានេះ មានអ្នកគាំទ្រជាច្រើន ចូលទៅបញ្ចេញមតិ (Comment) សរសើរមិនដាច់ពីមាត់ និងចង់ដឹងពីវិធីថែសម្រស់របស់នាងគ្រប់ៗគ្នាទៀតផង។ យ៉ាងណាមិញ បើក្រឡេកមកមើលលោក Poh វិញ ខណៈពេលដែលអ្នកគាំទ្រកំពុងតែឈ្លក់វង្វេងនឹងភាពស្រស់ស្អាតរបស់ភរិយា តែលោកបែរជាមានកូនចិត្តលួចបារម្ភទៅវិញ។ ទៀតសោតកាលពីមួយរយៈមុន លោក Poh ថែមទាំងនិយាយនៅចំពោះមុខអ្នកកាសែតថា លោកចាប់ផ្តើមលួចបារម្ភពីភរិយា ព្រោះនាងកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ដោយឡែក Aey ក៏ធ្លាប់ផ្តល់បទសម្ភាសន៍ម្តងរួចមកហើយដែរថា នៅពេលដែលឃើញ Poh បារម្ភបែបនេះ នាងកាន់តែសប្បាយចិត្ត ព្រោះបញ្ជាក់ឲ្យឃើញច្បាស់ថា លោកកាន់តែស្រលាញ់ និងខ្វល់ខ្វាយពីនាងខ្លាំងជាងមុន៕ សូមទស្សនារូបភាពខាងក្រោម៖
Poh Natthawut
Poh Natthawut
Poh Natthawut ភរិយា និងកូនៗ
Aey Pornthip
Aey Pornthip
Aey Pornthip
Aey Pornthip
Aey Pornthip