ឃាតកម្មដ៏ព្រៃផ្សៃ! ប្រពន្ធកំពុងចៀននំ ប្តីចិត្តតិរិច្ឆាន យកពូថៅវាយ និងយកកាំបិតអារ-ក ស្លាប់យ៉ាងអាណោចអាធ័ម នៅខេត្តតាកែវ

  • សៅរ៍ ១០ សីហា, ២០១៩ ១២:៥៨
(តាកែវ)៖ មានករណីឃាតកម្មដ៏ព្រៃផ្សៃមួយ បានកើតឡើងនៅវេលាម៉ោង០៩៖២០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកំពុងពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ខណៈពេលប្រពន្ធកំពុងចៀននំ នៅចង្ក្រានបាយ ប្តីចិត្តតិរិច្ឆាន បានវាយដោយពូថៅ និងយកកាំបិតអារកប្រពន្ធ ស្លាប់យ៉ាងអាណោចអាធម៌បំផុត។បើតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសជាប្តីមានឈ្មោះ បាល់ ភឿន អាយុ ៤៨ ឆ្នាំ រីឯជនរងគ្រោះ ជាប្រពន្ធឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ។បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បាននឹងកំពុងសួរចម្លើយជនល្មើស ពីដើមហេតុនៃការប្រព្រឹត្តិឃាតកម្មនេះ៕
ប្រភព៖ Fresh News