តោះចូលរួមទស្សនាដោយសេរី ជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីឈានចូលទៅកាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior រដូវកាលទី១ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo ទាំងអស់គ្នា!

ភ្នំពេញ៖ ពិតជាកក្រើកទៀតហើយ ត្រៀមខ្លួនហើយឬនៅសម្រាប់មិត្តៗ​​ កុមារា កុមារី ដែលស្នេហាទៅលើវិស័យចម្រៀង ហើយចង់ក្លាយខ្លួនទៅជាតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សូមត្រៀមខ្លួនធ្វើការចុះឈ្មោះចូលរួម ដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការនៃការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី១ Cambodia Idol Junior Concert  ទាំងអស់គ្នា។​​ កម្មវិធីនេះដែរ ត្រូវបានធ្វើការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo។
ស្មាតហ្វូន vivo S1
ចំពោះអ្នកដែលបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០០ លានរៀល ពីកម្មវិធី Cambodia Idol Junior។ ស្មាតហ្វូន vivo តែងតែផ្តល់នូវទំនុបចិត្ត និងភាពជឿជាក់ជាមួយនឹងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ថ្មីៗជានិច្ច។ ចំពោះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នេះក៏នឹងមានកម្មវិធីប្រគំតន្ត្រីបើកក្បាលទៅកាន់វគ្គជ្រើសរើសអ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាតារាចម្រៀងកំពូលពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior ផងដែរ។ សម្រាប់ការប្រគំតន្ត្រីនេះដែរ មានការចូលរួមដោយគណៈកម្មការទាំងបីរូបមានដូចជា លោក ព្រាប សុវត្ថិ ដែលជាតារាតំណាងផលិតផលស្មាតហ្វូន vivo និងលោក ឆន សុវណ្ណារាជ រួមនឹងកញ្ញា សុខ​​ ស្រីនាង ដែលជាសុទ្ធសឹងតែជាតារាចម្រៀងល្បីលំដាប់ជួរមុខនៅកម្ពុជា និងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា។​
កម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodia Idol Junior
សូមបងប្អូនកុំភ្លេចធ្វើការចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នានៅវេលាម៉ោង ៦:៣០ យប់នេះតទៅ នៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ហង្សមាស HDTV (ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤)។ សូមបញ្ជាក់បន្ថែមសម្រាប់ការទិញពាក្យចូលរួមក្នុងការប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ គឺនឹងធ្វើឡើង ៥ ខេត្តក្រុង (ជ្រើសរើសអាយុចាប់ពី: ៧-១៧ឆ្នាំ)៖
- លើកទីមួយ នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែសីហា នៅសណ្ឋាគារ ស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង
- លើកទីពីរ នឹងធ្វើនៅថ្ងៃទី ១៨ ខែសីហា នៅ The Heritage Walk ទីរួមខេត្តសៀមរាប
- លើកទីបី នឹងធ្វើនៅថ្ងៃទី ២២ ខែសីហា នៅមុខសណ្ឋាគារទន្លៃវៃកូ ក្រុងស្វាយរៀង
- លើកទីបួន នឹងធ្វើនៅថ្ងៃទី ២៣ ខែសីហា នៅមុខសណ្ឋាគារ LBN ASIAN ខេត្តកំពង់ចាម
- លើកទីប្រាំ នឹងធ្វើនៅថ្ងៃទី ២៥ ខែសីហា នៅផ្សារទំនើប Aeon Mall Phnom Penh
សម្រាប់វគ្គជម្រុះ គឺនឹងធ្វើឡើងនៅដើមខែ ៩ នៅក្នុងផ្សារទំនើប Aeon សែនសុខស៊ីធី ជាន់ទី២ គឺនៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ហង្សមាសតែម្តង។ កម្មវិធីនេះ គឺឧបត្ថម្ភផ្ដាច់មុខដោយស្មាតហ្វូន vivo S1 ស្វែងរកស្ទាយ៍ថ្មីរបស់អ្នកដោះសោដោយស្កេនក្រយ៉ៅដៃលើអេក្រង់ និងមានកាមេរ៉ាសែលហ្វីបចេ្ចកវិទ្យា AI ទំហំ 32 MP៕
ស្មាតហ្វូន vivo S1