ភាពយន្តខ្មែររឿង «The Prey ឬវាលប្រមាញ់» Trailer ទាក់ទាញ! (មានវីដេអូ)

  ភ្នំពេញ៖ មកទល់ពេលនេះវីដេអូ Trailer នៃរឿង «The Prey» ឬ «វាលប្រមាញ់» ដែលជាភាពយន្តប្រភេទបាញ់ និងវាយប្រហារយ៉ាងសាហាវកម្រប្រទះ ក្នុងឧស្សាហកម្មភាពយន្តក្នុងស្រុកដែលផលិតដោយផលិតកម្ម Altered Vision Films រួមសហការជាមួយផលិតកម្ម «កងចក្រ» ដែលជាម្ចាស់ផលិតតែមួយជាមួយរឿង «បំបែកគុក» ឬ «Jailbreak» កាន់តែទាក់ទាញ។
​រឿង«The Prey»«វាល​ប្រមាញ់»
វិល​មក​ចំណង​ដៃ​ថ្មី​នេះ​ទៀត ការ​ប្រយុទ្ធ​ដើម្បី​រស់ រឹត​តែ​សាហាវ​ជាង​មុន។ សាច់​រឿង​និយាយ​ពី ភ្នាក់ងារ​សំងាត់​ចិន​ម្នាក់ ​ដែល​បាន​ទទួល​បេសកកម្ម​ដ៏​សំខាន់​មួយ​ជា​លក្ខណៈ​អន្តរជាតិ។ ប៉ុន្តែ​ភ្នាក់​ងារ​ពិសេស​នេះ បែរ​ជា​ត្រូវ​ភ្លាត់រហូត​ត្រូវ​គេ​ចាប់​បាន​បញ្ជូន​ទៅ​កាន់​គុក​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​នៃ​ប្រទេស​កម្ពុជា​ ដែល​ជា​កន្លែង​ឃុំ​ខ្លួន​របស់​អ្នក​ទោស​ជា​ច្រើន​ទៀត។ ពួក​គេ​បាន​ក្លាយ​ជា​ល្បែង​កម្សាន្តសម្រាប់​ក្រុម​អ្នក​ទេសចរ​ ដែល​មាន​ប្រាក់​ច្រើន​ដ៏​គួរ​ឱ្យខ្លាច។ ពួក​គេ​បាន​ចំណាយ​ពេល និង​លុយ​ដ៏​ច្រើន​របស់​ពួក​គេមក​ល្បែង​បរបាញ់​មនុស្ស​នៅ​ក្នុង​ព្រៃ​នោះ។ នេះ​បើ​តាម​ប្រភព​មួយ​ក្រុម​ផលិត​បាន​បង្ហើប។ ប្រភព​បន្ត​ថា នេះ​ជា​ខ្សែ​ភាពយន្ត​ខ្មែរ​ បែប​វាយ​ប្រហារ​ដ៏​ធំ​បំផុត​មួយ ដែល​បាន​ចំណាយ​ទុន​ផលិត​អស់​ជាង​១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ ព្រោះ​ភាពយន្ត​នេះគ្រោង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្តអន្តរជាតិ​ទីក្រុង​ប៊ូសាន ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​ផង​ដែរ។ ស្ដាប់​ទៅ​ពិត​ជា​អស្ចារ្យ​ណាស់ ឥឡូវ​ទស្សនា​វីដេអូ Trailer ទាំង​អស់​គ្នា​សិន មុន​ពេល​ភាពយន្ត​នេះ នឹង​ត្រូវ​យក​មក​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី១៩ កញ្ញា ឆ្នាំ២០១៩ នេះ៕