ត្រូវរង្វាន់10,000$ ហើយ បែរជាភ័យខ្លួនទៅវិញ!

  • សៅរ៍ ១០ សីហា, ២០១៩ ១៣:៥៧
ក្រចេះ៖ មួយរយៈពេលថ្មីៗនេះ មានគេសង្កេតឃើញថាមានការផ្អើលល្បីតៗគ្នាគ្រប់ទីកន្លែងគ្រប់ខេត្តក្រុងទូទាំងប្រទេសពីការត្រូវរង្វាន់ធំ 10, 000$ របស់ភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង ហើយនៅខេត្តក្រចេះថ្ងៃទី៦ ខែសីហា នេះលោក កី ណាសៀត ដែលរស់នៅភូមិសំបូរ ឃុំស្វាយជ្រះ ស្រុក ស្នួល ខេត្តក្រចេះ ជាអ្នកធ្វើចំការមួយបានទៅឆ្ការព្រៃចំការ ហើយដោយសារតែធ្វើការហត់ពេកអស់កម្លាំ គាត់ក៏យកភេសជ្ចៈប៉ូវកំលាំង ប៊ូសស្ត្រង មកផឹកមួយកំប៉ុងស្រាប់តែត្រូវរង្វាន់ 10,000$ ក៏រត់មករកអ្នកលក់ឲ្យជួយពិនិត្យផ្អើលពេញភូមិតែម្ដង។
អ្នកឈ្នះរង្វាន់លុយសុទ្ធ ពីប៊ូសស្រ្តង
ដំបូងឡើយលោក កី ណាសៀត មានអារម្មណ៍ថាភ័យអរៗ រកតែនិយាយអ្វី​ក៏មិនរួចដោយសារតែប្រាក់រង្វាន់នេះច្រើនពេកដល់ទៅ 10,000$ ឯណោះសម្រាប់លោក ក្រោយមកទៀតចេះតែល្បីលឺតគ្នាពីមាត់មួយទៅមាត់មួយពេញភូមិទៅហើយ ទើបធ្វើឲ្យលោកកាន់តែបារម្មណ៍ពីសុវត្ថិភាពរបស់លោកមួយកម្រិតទៀតរហូតដល់លែងចង់ហ៊ានគេងនៅផ្ទះរបស់លោកទៀតផង។ ពេលនេះលោកក៏ទំនាក់ទំនងមកកាន់ក្រុមហ៊ុនប៊ូសស្ត្រង ដើម្បីឲ្យជួយសម្រួលក្នុងការបើកប្រាក់រង្វាន់ឲ្យមានសុវត្ថិភាពដល់លោក។
អ្នកលក់ដុំ
បើតាមការឲ្យដឹងពីភាគីក្រុមហ៊ុនប៊ូសស្ត្រង បានឲ្យក្រុមសារព័ត៌មានយើងដឹងថាក្រុមហ៊ុនបានរៀបចំប្រាក់រង្វាន់ជួនលោក កី ណាសៀត រួចជាស្រេចហើយ ដើម្បីឲ្យលោកយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុននឹងចេញជាសែករួចបើកជាគណនីយធនាគាជួនលោកតែម្ដងធ្វើដូចនេះគឺគាត់លែងមានភាពបារម្មណ៍ហើយ ហើយអាចទៅដកលុយបានតាមតម្រូវការនិងគ្រប់ពេលដែលលោកចង់ដកបានតាមចិត្ត។ គួរំលឹកផងដែរថា ក្រៅពីលោក កី ណាសៀត ដែលជាអ្នកផឹកត្រូវ 10,000$ ហើយក៏នៅមានអ្នកលក់ដុំ និងអ្នកលក់រាយដែលលក់ប៊ូសស្ត្រងឲ្យលោកនេះក៏នឹងទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ៗ 5000$ ដែរ៕
អ្នកឈ្នះរង្វាន់លុយសុទ្ធ ពីប៊ូសស្រ្តង
ខេត្តក្រចេះ
ឈ្មោះអ្នកឈ្នះរង្វាន់លុយសុទ្ធ