Decathlon Cambodia នឹងចែកកាបូបចំនួន១០០០ ដល់អតិថិជន នៅថ្ងៃទី១១ ខែសីហាស្អែកនេះ

  • សៅរ៍ ១០ សីហា, ២០១៩ ១៣:៤៧
  • ក្រុមហ៊ុនលក់សម្លៀកបំពាក់ និងសម្ភារៈកីឡារបស់ប្រទេសបារាំង នឹងធ្វើឲ្យការស្វែងរកសម្ភារៈកីឡារបស់អ្នកកាន់តែមានភាពសម្បូរបែប និងងាយស្រួល
  • FREE 1000 bags នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩! ដើម្បីអបអរគម្រប់ខួប ១ឆ្នាំរបស់ ឌីកាត់ឡុន យើងនឹងធ្វើការផ្តល់ជូនកាបូបចំនួន ១០០០ ដោយឥតគិតថ្លៃ សម្រាប់ការចំណាយអស់ $20 ឡើងទៅចំពោះការទិញអីវ៉ាន់នៅក្នុងហាង ឬតាមវេបសាយ (www.decathlon.com.kh) រួសរាន់ឡើង តែមួយថ្ងៃទេណា ហើយចំនួនក៏មានកំណត់ដែរ! លក្ខខណ្ឌ៖ ម្នាក់ទទួលបានកាតាបតែមួយប៉ុណ្ណោះ
Decathlon ដែលជាក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាជាច្រើននៅលើពិភពលោក កំពុងតែបោះជំហានបន្តទៅមុខដើម្បីបំពេញនូវពាក្យស្លោក របស់ខ្លួនគឺ «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា» ខណៈក្រុមហ៊ុនលក់ សម្ភារៈកីឡាដ៏ធំមួយនេះបានបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី១១ ខែសីហា ២០១៨។
Decathlon Cambodia នឹងចែកកាបូបចំនួន១០០០
ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំសម្បើមមួយនេះត្រូវបានបង្កើតឡើងនៅប្រទេសបារាំងក្នុងឆ្នាំ ១៩៧៦ ហើយសព្វថ្ងៃមានហាងទំនិញជាង ១៣០០ហាង និងដំណើរការក្នុង៤២ប្រទេសផ្សេងៗ គ្នា។ ហាងDecathlon សាខាខណ្ឌសែនសុខ ផ្សារទំនើបអ៊ីអនម៉ល២ ជាសាខាហាងលក់ ទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ាន ហើយក៏ជាហាងទំនិញដំបូងបំផុតដែលក្រុមហ៊ុនសម្ពោធនៅប្រទេសកម្ពុជា។ផ្នែកមួយនៃចំណុចស្នូលនៃដំណើរការរបស់ Decathlon គឺជាការវិនិយោគនៅផ្នែកខាងក្នុង និងការផ្តោតការវិនិយោគទៅលើផលិតផលកីឡា។ ស្លាកសញ្ញានីមួយៗទាំង ៦០របស់ក្រុមហ៊ុនគឺតំណាងឲ្យប្រភេទនៃសម្ភារៈកីឡាខុសៗគ្នា។គោលដៅធំបំផុតរបស់យើងគឺ ការចែកចាយសម្ភារៈកីឡាជាច្រើនប្រភេទជាមួយនឹងតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជាដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប។ Decathlon កម្ពុជាក៏បានវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុកដែរ ដែលនឹងអាចឲ្យអតិថិជនគ្រប់រូបធ្វើការទិញទិញផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។Decathlon កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែង សហគមន៍ក្នុងតំបន់ដោយធ្វើការវិនិយោគទៅលើកម្មវិធីអភិវឌ្ឍសហគមន៍ និងការបង្កើតភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។ ហាងទំនិញដែលមានផ្ទៃក្រឡា ២៥០០ម៉ែត្រការ៉េ នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនសែនសុខ និងមានផ្ទុកទំនិញដែលជាសម្ភារៈកីឡាជាង៦០ប្រភេទខុសៗគ្នា។ រាល់ហាងទំនិញ Decathlon នៅក្នុងប្រទេសកម្ពុជា នឹងមានទីធ្លាលេងកីឡាធំជាង ៣០០ម៉ែត្រការេ ដែលអាចឲ្យអតិថិជនចូលរួមលេងដោយសេរី។អតិថិជនអាចចុះឈ្មោះចូលជាសមាជិកសហគមន៍ Decathlon ហើយអាចទទួលបាន អត្ថប្រយោជន៍បន្ថែមរួមមាន៖ ការបញ្ចូនផលិតផលត្រឡប់វិញក្នុងរយៈពេល៣៦៥ថ្ងៃ ការចូលរួមព្រឹត្តិការណ៍កីឡាដោយសេរី ឬក៏ការធ្វើតេស្តផលិតផល ព្រមទាំង ការបញ្ជាទិញផលិតផលតាមអនឡាញ ដែលអាចធ្វើការកក់ទុកទំនិញក្នុងហាង ឬទទួលបានការដឹកជញ្ជូនដល់ផ្ទះ។ បើកលក់នៅម៉ោង៩ព្រឹក សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.decathlon.com.kh ឬDecathlon Cambodia នៅតាមបណ្តាញសង្គមហ្វេសប៊ុក 
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ