ទោះរវល់ជាមួយការងារសិល្បៈបែបណាក្តីក៏ ពេជ្រ ចរណៃ នៅតែធ្វើរឿងដ៏ប្រពៃបែបនេះ ចំពោះជនចាស់ជរា! (មានវីដេអូ)

កណ្ដាល៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្ដែងស្រី​ជំនាញខាងវាយទាត់ធាក់  កញ្ញា ពេជ្រ ចរណៃ កំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈរបស់ខ្លួន។យ៉ាងណាមិញ បើទោះបីជាមានភាពមមាញឹក បែបណាក៏ដោយ តែតារាសម្ដែងស្រី សម្បុរស្រអែមរូបនេះ តែងតែលេចមុខក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជួយដល់ទុរគត៌ជន ឬជនចាស់ជរាទីទ័លក្រគ្មានទីពឹងជាប្រចាំ។ ជាក់ស្ដែង ថ្មីៗនេះ ពេជ្រ ចរណៃ បានបង្ហោះវីដេអូរំជួលចិត្តមួយ បង្ហាញពីទិដ្ឋភាពជីវភាពលំបាករបស់លោកយាយជរាមួយរូប នៅឯខេត្តកណ្ដាល ក្នុងផ្ទះខ្ទមប្រក់ស្បូវ ធ្លុះធ្លាយស្ទើរតែគ្រប់ទីកន្លែង ដែលមើលទៅគួរឲ្យអាណិតជាពន់ពេក។ក្នុងនោះដែរ លោកយាយជរារូបនោះ មានវ័យ៨០ឆ្នាំទៅហើយ និងថែមទាំងមានជំងឺ គ ថ្លង់ ទៀតផង រស់នៅយ៉ាងលំបាកវេទនា គ្មានទីពឹង អ្វីនោះឡើយ ទើបជាហេតុដែលបណ្ដាលឲ្យ ចរណៃ​ មិនអាចឱបដៃឈរមើលបានទេ និងបានប្រកាសស្វែងរកជំនួយ ពីសប្បុរសជនទាំងក្នុង និងក្រៅស្រុក ដើម្បីយកមកសង់ផ្ទះ ក៏ដូចជាជួយសម្រាលទុក្ខលំបាករបស់លោកយាយជរាផងដែរ៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ទិដ្ឋភាពពេលចុះជួបលោកយាយជរា
ទិដ្ឋភាពពេលចុះជួបលោកយាយជរា
ទិដ្ឋភាពពេលចុះជួបលោកយាយជរា
ទិដ្ឋភាពពេលចុះជួបលោកយាយជរា