ហ្វេនៗនាំគ្នាអបអរ! តារាស្រី Gypsy ត្រៀមខ្លួនក្លាយជាកូនក្រមុំម្នាក់ទៀតហើយ!

ថៃ៖ ជាដំណឹងមួយដែលធ្វើឲ្យអ្នកគាំទ្រតារាសម្តែងស្រី Gypsy Keerati ភ្ញាក់ផ្អើល និងមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ក្រោយពីបានដឹងថាអាយដលរបស់ខ្លួនកំពុងត្រៀមខ្លួន ក្លាយជាកូនក្រមុំនាពេលឆាប់នេះហើយ។ ដោយកាលពីថ្ងៃទី០៩ ខែសីហា ម្សិលមិញនេះ Gypsy បានបង្ហោះរូបដៃរបស់នាងដែលមានពាក់ចិញ្ចៀនពេជ្រ ដែលត្រូវបានគេដឹងថា គឺជាចិញ្ចៀនសុំរៀបការពីមិត្តប្រុសបរទេសលោក Nicholas នៅក្នុងគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួន និងភ្ជាប់ពាក្យមួយឃ្លាដ៏មានន័យថា៖​លើសពីនេះ សូម្បីតែគណនីអ៊ីនស្តាក្រាមតារាសម្តែង Gypso ដែលជាប្អូនស្រីបង្កើតរបស់ Gypsy ក៏បានបង្ហោះរូបភាព និងសំណេរមួយ ដើម្បីអបអរថ្ងៃដ៏ពិសេសរបស់បងស្រីនាងដូចគ្នា។ ក្រោយពីបានឃើញបែបនេះភ្លាម ក៏មានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនបានសម្តែងការអបអរសាទរ ចំពោះ Gypsy និងគូស្នេហ៍ ដែលនឹងត្រៀមក្លាយទៅជាគូស្វាមីភរិយាថ្មីថ្មោងនៅពេលឆាប់ៗខាងមុខនេះ៕ សូមទស្សនារូបភាពខាងក្រោម៖
Gypsy Keerati
Gypsy និងមិត្តប្រុស
Gypsy និងមិត្តប្រុស
Gypsy និងមិត្តប្រុស
Gypsy និងមិត្តប្រុស
រូបដែល Gypsy ផុស
រូបដែល Gypsy ផុស