អាងសិទ្ធិជាកូនពៅប្រចាំក្រុម ពេលទៅក្រៅម្តងៗ Sehun មិនដែលយកកាបូបជាប់ខ្លួនទេ ព្រោះហេតុផលមួយនេះ!

កូរ៉េខាងត្បូង៖ នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនស្ទើរតែទូទាំងពិភពលោកទៅហើយ ជាពិសេស គឺមិត្តៗយុវវ័យតែម្តង តែងតែចាត់ទុកថាទូរស័ព្ទជារបស់សំខាន់ដំបូងបង្អស់ ដែលត្រូវតែយកជាប់ខ្លួនជានិច្ច មិនថាពួកគេទៅទីណា ឬក៏ធ្វើអ្វីនោះទេ តែងតែនឹកឃើញទូរស័ព្ទមុនគេ រហូតមានពេលខ្លះថែមទាំងភ្លេចយកកាបូបលុយមកតាមខ្លួនក៏មានដែរ។ជាក់ស្តែង មិនខុសអ្វីពីតារាចម្រៀងប្រុសរូបសង្ហា Sehun សមាជិកកូនពៅប្រចាំក្រុម EXO ដែលលោកត្រូវបានគេទម្លាយពីទម្លាប់ប្រចាំខ្លួនមួយរបស់លោក ដោយថារាល់ពេលដែលលោកចេញដើរលេងនៅខាងក្រៅផ្ទះម្តងៗ លោកមិនដែលយកកាបូបលុយតាមខ្លួននោះទេ ពោលគឺលោកយកតែទូរស័ព្ទតាមខ្លួនតែប៉ុណ្ណោះ។តួយ៉ាង ក្រោយពីឮបែបនេះ Chanyeol ក៏បានលាន់មាត់ថា៖ ស្រាប់តែពេលនោះ Sehun ក៏បានផ្តល់នូវចម្លើយដ៏សមស្របមួយទៅកាន់ទស្សនិកជន ដោយលោកបានលើកឡើងថា មូលហេតុដែលលោកមិនយកកាបូបលុយតាមខ្លួននោះ ក៏ព្រោះតែលោកដឹងថា សមាជិកបងៗរបស់លោក ចិត្តល្អជាមួយលោក និងមើលថែលោកបានល្អ ហើយរាល់ពេលដែលលោកចេញទៅក្រៅជាមួយសមាជិកបងៗ លោកមិនបាច់ប្រឹងបារម្ភរឿងយកកាបូបលុយមកតាមខ្លួននោះទេ ព្រោះបើលោកចង់ទិញអ្វី ពួកបងៗនឹងទិញឲ្យលោកជាមិនខាន វាជាការពិត។ដោយមូលហេតុទាំងនេះហើយ ទើប Sehun មិនដែលខ្វល់ពេលចេញទៅក្រៅម្តងៗ លោកខ្វល់ត្រឹមតែយកទូរស័ព្ទមកតាមខ្លួនតែមួយមុខគត់៕  
Sehun សមាជិកក្រុម EXO
Chanyeol សមាជិកក្រុម EXO
Sehun សមាជិកក្រុម EXO
Sehun សមាជិកក្រុម EXO
Sehun សមាជិកក្រុម EXO
Sehun សមាជិកក្រុម EXO
Sehun សមាជិកក្រុម Exo
ក្រុម EXO