ធូស៊ីធូភី 2C2P បើកបង្ហាញនូវ "easy2send" ដែលជាសេវាកម្មផ្ញើប្រាក់ក្រៅប្រទេសពីប្រទេសថៃ!

  • សៅរ៍ ១០ សីហា, ២០១៩ ១៥:៣២
បាងកក​៖ ធូស៊ីធូភី ដំណើរការ "easy2send" ដែលជាសេវាកម្មផ្ញើប្រាក់ក្រៅប្រទេសតាមរយៈការសហការជាមួយនឹងដៃគូក្នុង និងក្រៅប្រទេស​ ដើម្បីសម្រួលប្រតិបត្តិការឆ្លងប្រទេសរបស់ជនជាតិថៃ​ និងពលករចំណាកស្រុកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ សេវាកម្មនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារបង់ប្រាក់ច្រើនជាង ១០០០០ ទីតាំងនៅក្នុងប្រទេសថៃជាមួយនឹងតម្លៃសេវាចាប់ពី ៩៩ បាតតែប៉ុណ្ណោះ។លោក ភីយ៉ាឆាត រតនាប្រាសាតផន នាយកប្រតិបត្តិនៃ ធូស៊ីធូភី (ថៃ) ខូអិលធីឌី និយាយថា ស្ថិតិដែលបានបង្ហាញនៅក្នុងឆ្នាំ ២០១៨ ប្រទេសថៃត្រូវបានក្លាយជាផ្ទះរបស់ពលករចំណាកស្រុកលើសពី ២.១ លាននាក់ ដែលច្រើនជាង ៩០% គឺជាជនជាតិ មីយ៉ាន់ម៉ា ឡាវ និងខ្មែរ។ ចំនួនជនជាតិបរទេសនៅក្នុងប្រទេសថៃក៏ត្រូវបានកើនឡើងប្រៀបធៀបជាមួយនឹងឆ្នាំមុន។
ធូស៊ីធូភី ដំណើរការ"easy2send"
ដោយការមើលឃើញនូវឱកាសក្នុងការបម្រើជូនកម្មករជនជាតិខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃ ធូស៊ីធូភី បានរួមដៃគ្នាជាមួយនឹងធនាគារឯកទេស វីង។ ការចុះឈ្មោះធ្វើជាសមាជិករបស់ ធូស៊ីធូភី ឥឡូវនេះត្រូវបានដាក់ដំណើរការសម្រាប់ប្រជាជនថៃ និងជនជាតិបរទេស នៅគ្រប់ប្រៃសនីយ៍ថៃ និងភ្នាក់ងាររបស់​ ធូស៊ីធូភី ទាំងអស់នៅក្នុងប្រទេស។ បន្ទាប់មកទៀតសមាជិកអាចចាប់ផ្តើមផ្ញើប្រាក់តាមរយៈទីភ្នាក់ងារបង់ប្រាក់ច្រើនជាង ១០០០០ ទីតាំងដែលគ្របដណ្តប់លើផ្ទៃប្រទេសថៃ និងអ្នកទទួលនឹងទទួលបានលេខកូដតាមរយៈសារ។ ជាមួយនឹងលេខកូដពួកគាត់អាចដកប្រាក់នៅតាមទីភ្នាក់ងាររបស់ វីង ដែលមានច្រើនជាង ៦០០០ សាខានៅកម្ពុជា។
ធូស៊ីធូភី ដំណើរការ"easy2send"
លោក ឈុន វឌ្ឍនៈ ភក្តី នាយកប្រតិបត្តិផ្នែកជំនួញនៃធនាគារឯកទេស វីង បានអះអាងថា តាមរយៈ ធូស៊ីធូភី ពលករខ្មែរនៅប្រទេសថៃ នឹងត្រូវបម្រើជូនជាមួយនឹងសេវាកម្មរហ័ស ងាយស្រួល និងប្រកបដោយទំនុកចិត្ត។​ ជាមួយគ្នានេះដែរ ភ្នាក់ងារ វីង របស់យើងបានត្រៀមខ្លួនរួចរាល់ដើម្បីបម្រើសេវាកម្មជូនអ្នកទទួលប្រាក់នៅកម្ពុជាសម្រាប់តម្រូវការដកប្រាក់របស់ពួកគាត់នៅតាមភ្នាក់ងារ វីង ដែលមានច្រើនជាង ៦០០០ ទីតាំងនៅក្នុងប្រទេស។លោក ភីសានុ វ៉ានីឆាផុល អនុប្រធានជាន់ខ្ពស់ ផ្នែកអភិវឌ្ឍន៍អាជីវកម្មបាននិយាយថា៖
ធូស៊ីធូភី ដំណើរការ"easy2send"