Kimberley និង Mark ត្រូវហ្វេនៗចាប់បានថា លួចទៅដើរលេងស្ងាត់ៗជាមួយគ្នា លើទឹកដីអាមេរិក!

អាមេរិក៖​ ជឿជាក់ថា ប្រិយមិត្តមិនតិចនោះទេ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីស្នាដៃរបស់តារាសម្ដែងប្រុសស្រីដ៏ស័ក្តិសម ក្នុងវិស័យខ្សែភាពយន្តថៃ Kimmy Kimberley និង Mark Prin រួចមកហើយ។ ក្រៅពីនេះ ពួកគេត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងន័យស្នេហា បែបផ្អែមល្ហែមស្អិតរមួតថែមទៀតផងដែរ។ ជាពិសេស Kimberley និង Mark តែងតែមានដំណើរកម្សាន្ត ទៅក្រៅប្រទេសជាមួយគ្នាជាញឹកញាប់ គ្រាន់តែមិនសូវបង្ហោះរូបភាពស្វីតៗតែប៉ុណ្ណោះ។យ៉ាងណាមិញ ទោះបីជាគូស្នេហ៍ ដ៏ស័ក្តិសមមួយគូនេះ ខិតខំលាក់បាំងបែបណា ស្រាប់តែកាលពីម្សិលមិញ បានបែកធ្លាយថា លួចទៅសាងស្នេហ៍ដល់ទឹកដីសហរដ្ឋអាមេរិក យ៉ាងស្ងាត់ៗតែម្ដង។ ក្នុងនោះដែរ អ្នកទាំងពីរមិនបាន បង្ហោះរូបថតស្និទ្ធស្នាលកៀកកើយជាមួយគ្នា បង្ហាញពីភាពផ្អែមល្ហែមដូចគូស្នេហ៍នោះទេ។ ប៉ុន្តែត្រូវបានហ្វេនៗដឹង បន្ទាប់ពីពួកគេបង្ហោះរូបភាព ក្នុងពេលនិងកន្លែងតែមួយ ព្រមគ្នាតែម្ដង។ដោយឡែក បន្ទាប់ពីដឹងថា​ Kimberley និង Mark ទៅជាមួយគ្នាបែបនេះ​ហើយ មានហ្វេនៗជាច្រើនបានទន្ទឹងរង់ចាំមើល រូបភាពស្វីតៗរបស់ពួកគេ នៅពេលឆាប់ៗនេះផងដែរ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Kimberley
Mark
Mark ​និង Kimberley
រូបថតលើទឹកដីអាមេរិក របស់Kimberley
រូបថតលើទឹកដីអាមេរិក របស់Mark