ចឹងសោះបាន James Ma នៅ Single ដល់ឥឡូវ ព្រោះមុននឹងមានសង្សារ ត្រូវឆ្លងកាត់នារី៣នាក់នេះជាមុនសិន! (មានវីដេអូ)

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយ រយៈពេលជាច្រើនឆ្នាំមកនេះ ចាប់តាំងពីតារាសម្តែងប្រុសរូបសង្ហា James Ma បោះជំហានចូលវិស័យសិល្បៈមក គេកម្រនឹងបានឮដំណឹងទាក់ទងស្នេហារបស់តារាប្រុសរូបនេះណាស់ រហូតធ្វើឲ្យមហាជនមានការព្រួយបារម្ភខ្លះដែរ ចំពោះជីវិតស្នេហារបស់ James Ma ដោយសារតែលោកនៅឯកា Single យូរពេក។ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដែលគេបានសួរទាក់ទងទៅនឹង ប្រភេទមនុស្សស្រីដែល James Ma ស្រលាញ់ចូលចិត្ត ដោយឲ្យមិត្តភក្តិជិតដិតបំផុត គឺតារាសម្តែងស្រី Yaya Urassaya ជាអ្នកឆ្លើយជំនួស ក្នុងនោះផងដែរ Yaya ក៏បានឆ្លើយថា James Ma ស្រលាញ់មនុស្សស្រីដែលមានអត្តចរិកទន់ភ្លន់ ផ្អែមល្ហែម ហើយ James Ma ក៏យល់ស្របជាមួយនឹងចម្លើយរបស់ Yaya ផងដែរ។
ដោយឡែក អ្វីដែលកាន់តែធ្វើឲ្យមហាជន អ្នកគាំទ្រ កាន់តែឆ្ងល់ជាងនេះទៅទៀតនោះ James Ma គឺជាតារាប្រុសរូបសង្ហាល្បីឈ្មោះ និងថែមទាំងមានអត្តចរិកល្អទៀត ប្រាកជាមិនខ្វះទេដែលជួបនឹងមនុស្សត្រូវចិត្តជាច្រើននៅក្នុងវិស័យនេះ តែហេតុអ្វីបានជាលោកមិនទាន់មានសង្សារទៀត។ ​ជាមួយគ្នានេះដែរ James Ma ក៏បាននិយាយថា វាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ពោលគឺមុននឹងលោកអាចមានសង្សារបាន ទាល់តែទទួលបានការអនុញ្ញាតពីនារីទាំង៣អ្នកនេះជាមុនសិន គឺ Yaya, Kimberley និង Margie ដែលជាមិត្តភក្តិស្រីជិតដិតរបស់លោក ដែលអ្នកទាំង៣ តែងតែម៉ត់ចត់និងពិនិត្យមើលម្នាក់នោះយ៉ាងល្អិតល្អន់ ទាល់តែពួកគេពេញចិត្តដែរ និងយល់ថាមនុស្សស្រីនោះល្អគ្រប់គ្រាន់ ទើបលោកអាចសេពគប់ធ្វើជាសង្សារបាន។មិនតែប៉ុណ្ណោះ James Ma ថែមទាំងលើកឡើងមកថា រាល់ពេលលោកចាប់អារម្មណ៍លើនារីណាម្នាក់ មិត្តភក្តិរបស់លោកតែងតែបែងចែកជា ២បក្សពួក ពោលគឺបក្សខាងប្រុសឲ្យលោកញ៉ែនារីម្នាក់នោះ ចំណែកឯបក្សខាងស្រីៗចេញមុខជំទាស់។ប៉ុន្តែទោះជាយ៉ាងណា ពួកគេគឺមិត្តល្អនឹងគ្នា ហើយ Yaya ថែមទាំងបានលើកឡើងថា James Ma គឺជាបុរសល្អកម្ររកបាន បើនារីរូបណាបានលោកធ្វើជាសង្សារពិតជាសំណាងខ្លាំង ម៉្លោះហើយទើបស្រីស្រស់ទាំង៣រូបនេះ ព្យាយាមរកនារីម្នាក់ដែលល្អ និងស័ក្តិសមបំផុត សម្រាប់ James Ma ព្រោះមិនចង់ឲ្យមនុស្សល្អដូចជាលោកត្រូវមកខូចចិត្តនោះឡើយ៕ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖
James Ma និងមិត្តភក្តិជិតដិតរបស់លោក
James Ma និង Yaya, Kimberley និង Nadech
James Ma និង Yaya, Kimberley និង Nadech
តារាសម្តែងប្រុស James Ma
តារាសម្តែងប្រុស James Ma
តារាសម្តែងប្រុស James Ma
វីដេអូដោយ៖ Yaya Urassaya Cambodia Fanpage