គ្រាន់តែភ្ជាប់ពាក្យប៉ុណ្ណឹងហើយ ចុះទម្រាំការទៀត? Dome ក្នុងថ្ងៃភ្ជាប់ពាក្យ លេងសុទ្ធតែជូនកាដូ អនាគតភរិយាឡានស៊េរីទំនើប!

ភ្នំពេញ៖ តារាសម្តែងថៃដ៏មានប្រជាប្រិយភាពDome Pakornlamនិងភរិយា Metal Sukkhao បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយលោកបានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ លាភាពនៅលីវកាលពីពេលថ្មីៗនេះ។នៅក្នុងកម្មវិធីដ៏អធិកអធមនេះដែល តារាប្រុសរូបនេះនិងអនាគតភរិយា បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់សង្ហា ជាមួយនឹងឈុតរៀបការបែបប្រពៃណី បំពាក់ចិញ្ចៀនយ៉ាងពោរពេញដោយស្នាមញញឹម ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន។អ្វីដែលកាន់តែប្លែកនោះគឺ​ នៅក្នុងថ្ងៃជ័យមួយនេះ លោកក៏បានធ្វើការជូនជាមួយនឹងកាដូរថយន្តស៊េរី ទំនើបថ្មីសន្លាង តម្លៃថ្លៃមិនធម្មតា ទុកជូនភរិយាជាទីស្រលាញ់នៅក្នុងថ្ងៃដ៏ពិសេសនេះរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសតែម្តង។ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នា ចូលរួមអបអរដល់តារាប្រុស រូបសម្រស់ស្រស់សង្ហារូបនេះគ្រប់គ្នា ដែលបានធ្វើការសម្រេចចូលភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹង ដែលធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងបែបនេះ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
Dome Pakornlam និងអនាគតភរិយា
Dome Pakornlam និងអនាគតភរិយា
Dome Pakornlam និងអនាគតភរិយា
Dome Pakornlam និងអនាគតភរិយា
Dome Pakornlam និងអនាគតភរិយា
Dome Pakornlam និងអនាគតភរិយា
Dome Pakornlam និងអនាគតភរិយា
Dome Pakornlam និងអនាគតភរិយា
កាដូដែលលោកជូនអនាគតភរិយា