ក្ដៅៗ!! Kagawa ចេញពី Dortmund មកលេងនៅទឹកដីអេស្ប៉ាញ

  • អាទិត្យ ១១ សីហា, ២០១៩ ០៩:២៧
អេស្ប៉ាញ៖ កីឡាករលេងក្នុងតួនាទីបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិជប៉ុន Shinji Kagawa បានចាកចេញពីក្លិបអាល្លឺម៉ង់ Borussia Dortmund មកចូលរួមជាមួយក្លិបនៅអេស្ប៉ាញ Real Zaragoza។ Real Zaragoza ទើបតែបានឡើងមកលេងនៅក្របខណ្ឌកំពូលអេស្ប៉ាញ LaLiga នារដូវកាលថ្មីនេះទេ ក្រោយចំណាយរយៈពេល ៦ឆ្នាំលេងនៅក្របខណ្ឌលំដាប់ទីពីរ Segunda។
Kagawa ទៅចូលរួមជាមួយ Real Zaragoza
កីឡាករជម្រើសជាតិជប៉ុនវ័យ ៣០ឆ្នាំ  Kagawa បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្លិប Real Zaragoza។ កីឡាករដែលធ្លាប់លេងប៉ះក្រុមជម្រើសជាតិកម្ពុជារូបនេះ បានត្រឡប់មកចូលរួមជាមួយ Dortmund វិញក្នុងឆ្នាំ ២០១៤ ក្រោយរូបគេបានទៅលេងនៅទឹកដីអង់គ្លេសជាមួយ Manchester United រយៈពេល ២ឆ្នាំ។ យ៉ាងណាមិញ ក្រោយត្រឡប់មកដល់ទឹកដីអាល្លឺម៉ង់វិញបាន ២ឆ្នាំដំបូង Kagawa បង្ហាញទម្រង់លេងបានល្អឲ្យ Dortmund ប៉ុន្តែចាប់ពីរដូវកាល ២០១៦-២០១៧ គេហាក់មិនសូវបានចូលលេងនោះទេ និងត្រូវក្លិបនៅតួកគី Besiktas ខ្ចីជើងកាលពីរដូវកាលមុន។
Kagawa (អាវស) ពេលលេងប៉ះជាមួយជម្រើសជាតិកម្ពុជា
សូមបញ្ជាក់ផងដែរថា Kagawa ធ្លាប់ជួយ Dortmund ឲ្យឈ្នះពានរង្វាន់ Bundesliga បាន ២ដងក្នុងរដូវកាល ២០១០-២០១១ និង ២០១១-២០១២ ព្រមទាំងធ្លាប់បានជួយបិសាចក្រហម Manchester United ឲ្យគ្រងតំណែងជាម្ចាស់ជើងឯកក្របខណ្ឌ Premier League បានម្ដងកាលពីរដូវកាល ២០១២-២០១៣។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ធ្លាប់រួមចំណែកជួយក្រុមជម្រើសជាតិជប៉ុន ឈ្នះពាន AFC Asian Cup ក្នុងឆ្នាំ ២០១១ ផងដែរ៕
Kagawa ជាមួយពាន Bundesliga
Kagawa ជាមួយពាន Premier League
ប្រភព៖ Fox Sports Asia