នេះជាតម្លៃផាត់មុខម្តងៗ របស់តារាល្បីៗនៅថៃ ដែលសឹងមិនជឿថា ចំណាយលុយដល់ម្លឹង!

ថៃ៖ បើទោះបីជា​ តារាល្បីៗ មានសាច់មុខស្អាត ល្អឥតខ្ចោះប៉ុណ្ណា ក៏ត្រូវការអ្នកផាត់មុខជំនាញ មកតុបតែងមុខឲ្យពួកគេ ពេលឡើងឆាក ឬចូលរួមកម្មវិធីនានាដែរ។ ជាក់ស្តែង ហ្វេនៗមិនសូវដឹងនោះទេថា រាល់ពេលតារាល្បីៗ ផាត់មុខម្តង ថាតើពួកគេ ត្រូវចំណាយលុយប៉ុន្មានបាតទៅ?តាមប្រភពព័ត៌មានថៃ បានបង្ហាញពី អ្នកឯកទេសខាងផាត់មុខ ៦នាក់ ដែលជាអ្នកតុបតែងមុខ កំពូល ហើយក៏ត្រូវបានគេសរសើរថា ផងដែរថា ពួកគេផាត់មុខបានស្រស់ស្អាត តាមរបៀបផ្សេងៗគ្នា។ ជាពិសេស​ តម្លៃនៃការផាត់មុខម្តងៗ ក៏មានតម្លៃផ្សេងៗគ្នា ទៅតាមទឹកដៃផាត់មុខផងដែរ។ចង់ដឹងថា យ៉ាងណាខ្លះ តាមដានទាំងអស់គ្នា៖១) Pom VinijPom ជាអ្នកផាត់មុខ ទទួលបានភាពល្បីល្បាញនៅក្នុងសិល្បៈថៃ ដែលតារាមិនសូវភ្លេច មុខរូបលោកប៉ុន្មានទេ តែងតែហៅមកផាត់មុខឲ្យជានិច្ច។ ហើយតារាប្រចាំ របស់លោក គឺនាង Choompoo និង Mint Chalida និង តារាល្បីៗផ្សេងទៀត។ ចំពោះថ្លៃផាត់មុខម្តង គឺតារាទាំងនោះ ត្រូវចំណាយចាប់ពី ១,៥០០ដុល្លារ ឡើងទៅ។
ទឹកដៃផាត់មុខរបស់លោក
២) Nong Chatទឹកដៃរបស់អ្នកផាត់មុខរូបនេះ ក៏មិនអន់ដែរ ដែលភាគច្រើន តារាៗតែងតែ ជឿជាក់ និងមានទំនុកចិត្តលើរូបលោកខ្លាំង ដែលអាចឲ្យសម្រស់របស់ពួកគេ ស្រស់ស្អាត​ និងវ័យក្មេងជាងអាយុ។ ក្នុងនោះ សូម្បីតែតារាលេខ១ប្រចាំប្រទេសថៃ នាង ក៏បានឲ្យ លោក ផាត់មុខឲ្យដែរ តែតម្លៃនៃការផាត់មុខឲ្យនាង ទៅដល់៨ម៉ឺនបាតឯណោះ(ប្រហាក់ប្រហែល២ពាន់ដុល្លារ) ជាតម្លៃ ដែលត្រូវផាត់មុខឲ្យនាងល្អឥតខ្ចោះបំផុត ។ ចំណែកឯតម្លៃ ផាត់មុខចូលរួមកម្មវិធី គឺចាប់ពី១,៥០០ដុល្លារ ឡើងទៅ។
ទឹកដៃផាត់មុខរបស់លោក
៣) Chart ស្នាដៃផាត់មុខលោក ជាលក្ខណៈបែបស្រាលៗ ស្រទន់ តែស្រស់ស្អាត បែបធម្មជាតិ ដែលតារាភាគច្រើន មុខក្មេងបាន ដោយសារតែស្នាដៃលោក។ ហើយរាល់ការផាត់មុខ ដែលគូសចិញ្ចើមស្រាលៗ ស្ទើរមើលមិនឃើញ គេអាចដឹងបានថា ជាស្នាដៃលោក ប្រាកដណាស់។ ចំពោះតម្លៃផាត់មុខ ក្នុងតារាម្នាក់ គឺចាប់ពី ៣៩០ដុល្លារឡើងទៅ ចំណែកតម្លៃផាត់មុខ ពេលរៀបការវិញ គឺចាប់ពី ១,៣០០ដុល្លារឡើងទៅ។
ទឹកដៃផាត់មុខរបស់លោក
៤) Lindsayស្ទាយ៍តុបតែងមុខរបស់អ្នកផាត់មុខរូបនេះ គឺការផាត់មុខបែបប្រណីត ដិតៗ តែស្រស់ស្អាតខ្លាំង។ចំពោះតម្លៃផាត់មុខ តារាម្នាក់ គឺចាប់ពី ៣៩០ដុល្លារឡើងទៅ ចំណែកតម្លៃផាត់មុខ ពេលរៀបការវិញ គឺចាប់ពៅ ១,៣០០ដុល្លារឡើងទៅ ដូចនឹងអ្នកផាត់មុខ Chat ដែរ។
ទឹកដៃផាត់មុខ
៥) HollyHuaឲ្យតែភ្នែកឃើញក្រឡោតៗ ធំៗ ដូចជាតុក្កតាបាប៊ី គេប្រាកដជាដឹងថា Holyhua ហើយរូបគេ​ ក៏បានប្រឡូកក្នុងវិស័យផាត់មុខ ឲ្យតារាយូរឆ្នាំណាស់មកហើយ។ ចំពោះតម្លៃផាត់មុខម្តង ឲ្យតារា ក៏មានលក្ខណៈថ្លៃខុសពីគេផងដែរ ដោយតារាម្នាក់ ត្រូវចំណាយចាប់ពី ១,៩០០ដុល្លារឡើងទៅ។
ទឹកដៃផាត់មុខរបស់លោក
៦) Jimអ្នកផាត់មុខរូបនេះវិញ រូបលោក ចូលចិត្តសង្កត់ធ្ងន់ លើចិញ្ចើម និងភ្នែក ដែល២ផ្នែកនេះ លោកតែងតែធ្វើយ៉ាងល្អិតល្អន់ និងស្រស់ស្អាតបំផុត ជាងផ្នែកផ្សេងៗ។ ចំណែកឯតម្លៃក៏មានលក្ខណៈធូរថ្លៃ ជាងអ្នកផាត់មុខដទៃ ដោយក្នុងតារាម្នាក់ ចំណាយលុយចាប់ពី ៤៩២ដុល្លារតែប៉ុណ្ណោះ ហើយការផាត់មុខ ពេលរៀបការវិញ តម្លៃចាប់ពី ១,៥០០ ដុល្លារឡើងទៅ។
ទឹកដៃផាត់មុខរបស់លោក