ចប់បាត់! ស្រីស្អាតលំដាប់ Baifern ដែរ តែនាងនិយាយថា គ្មានអ្នកណាសុំស្រលាញ់ ហើយបេះដូងទំនេរ ១០០ ភាគរយ

ថៃ៖ សព្វថ្ងៃនេះ នាង Baifern កំពុងតែទទួលការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពកាន់តែខ្លាំង នៅពេលដែលនាងបានសម្តែងជាតួឯកស្រីក្នុងរឿងភាគថ្មីមានចំណងជើងថា “Bai Mai Tee Plid Plew” ជាមួយតារាប្រុសរូបសង្ហា DJ Push Puttichai ហើយរូបនាងក៏ទទួលបានពាក្យសរសើរពីអ្នកគាំទ្រផងដែរ។ដោយឡែក ទន្ទឹមនឹងភាពល្បីល្បាញ នាង Baifern ក៏ត្រូវបានអ្នកកាសែតសាកសួររឿងទាក់ទឹងនឹងបេះដូង ព្រោះថាខណៈពេលនេះ រូបនាងប្រហែលជាមានបុរសសង្ហាៗតាម សុំស្រលាញ់ច្រើនហើយមើលទៅនោះ។ ក្នុងនោះដែរ នាង Baifern បានឆ្លើយដោយមិនលាក់លៀមថា៖ ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យបុរសជាច្រើនដែលលង់ស្រលាញ់នាង ភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះថាសម្រស់ស្អាតដូចទេពអប្សរ ដូចជា Baifern ដែរ ក៏ប៉ុន្តែបែរជានាងមិនទាន់មានស្នេហា។​ ហើយអ្នកគាំទ្រក៏ទន្ទឹងចាំមើលថា ក្រោយពីនាងបើកទម្លាយរឿងបេះដូងទំនេរបែបនេះហើយ ប្រាកដជាមានបុរសមិនតិចនោះទេ នឹងតាមសុំស្រលាញ់នាង៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Baifern
Baifern
Baifern
Baifern