ដើម្បីជីវភាពគ្រួសារ និងក្បាច់គុណខ្មែរ វង្ស ណយ ស៊ូស្រក់ឈាម ពេលប្រកួត ធ្វើឲ្យភរិយាអាណិតខ្លោចចិត្ត!

  • អាទិត្យ ១១ សីហា, ២០១៩ ១៣:១៧
ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ នូវកីឡាករខាងក្បាច់គុណប្រដាល់ លោកវង្ស ណយ​ ដែលបច្ចុប្បន្នលោកខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការជួយលើកស្ទួយនូវវិស័យនេះ ខំប្រឹងទោះជាអាជីពដែលត្រូវឲ្យលោកឈឺសាច់ ជារៀងរាល់ពេលប្រកួតយ៉ាងណាក្តី។ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកបានធ្វើការឡើងប្រកួតម្តងទៀត ក៏ប៉ុន្តែអ្វីដែលគួរឲ្យក្តុកក្តួលនោះគឺ ក្រោយចប់ការប្រកួតមុខមាត់របស់លោកត្រូវរបួស ហូរឈាមយ៉ាងខ្លាំង ដែលត្រូវការដេរជាច្រើនថ្នេរគួរឲ្យបារម្ភ។ តែទោះបីជាមានរបួសបែបណាក្តី លោកនៅតែខំប្រឹងបន្ត និងបានបង្ហាញអារម្មណ៍ពិត ធ្វើឲ្យមហាជនសរសើរដល់លោកគ្រប់គ្នា៖ក្រោយពីឃើញបែបនេះ ភរិយាជាទីស្រលាញ់ពិតជាទប់ចិត្តមិនបាន និងអាណិតដល់លោក បានបញ្ចេញសារយ៉ាងក្តុកក្តួលបន្ថែមថា៖តាមរយៈសារទាំងនេះ​ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាកោតសរសើរដល់លោក ដែលស្រលាញ់គុណខ្មែរ ទោះបីជាពេលប្រកួតម្តងៗត្រូវបែកមុខមាត់ហូរឈាម ឈឺខ្លួនបែបណា ក៏លោកនៅតែតស៊ូដើម្បីជីវភាពគ្រួសារ ក៏ដូចជាថែរក្សាគុណខ្មែរផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
លោកវង្ស ណយ​
លោកវង្ស ណយ​
លោកវង្ស ណយ​ និងភរិយា
លោកវង្ស ណយ​
វង្ស ណយ​ រងរបួសក្រោយប្រកួត
វង្ស ណយ​ រងរបួសក្រោយប្រកួត
វង្ស ណយ​ រងរបួសក្រោយប្រកួត
វង្ស ណយ​ រងរបួសក្រោយប្រកួត
សាររបស់ភរិយាលោក