នោះ!! ក្លិបយក្សមួយនៅអ៊ីតាលី ចែចូវ Alexis Sanchez ពី Man UTD

  • អាទិត្យ ១១ សីហា, ២០១៩ ១៣:៤៨
អ៊ីតាលី៖ ក្លិបដែលកំពុងប្រកបអាជីពនៅក្របខណ្ឌ Serie A ត្រូវបានរាយការណ៍មកថាកំពុងតែទាក់ទងជាមួយក្លិបបិសាចក្រហម Manchester United ជុំវិញការចង់ចែចូវខ្សែប្រយុទ្ធ Alexis Sanchez ក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករAlexis Sanchez
ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំបានត្រឡប់ចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុម Man UTD វិញកាលពីសប្ដាហ៍មុនក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិឈីលី ក្នុងព្រឹត្តិការណ៍ Copa America 2019។
Sanchez ក្នុងព្រឹត្តិការណ៍ Copa America 2019
Sanchez មិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់ Man UTD នោះទេតាំងពីគេបានមកដល់កីឡដ្ឋាន Old Trafford កាលពីខែមករា ឆ្នាំ២០១៨ ដោយអាចរកគ្រាប់បាល់បានត្រឹម ៣គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ Premier League ក្នុងនាមជាខ្សែប្រយុទ្ធ។ បើតាមសារព័ត៌មាន The Telegraph ក្លិបនៅអ៊ីតាលី Roma បានដាក់សំណើមកដល់ទីក្រុង Manchester ដើម្បីសុំខ្ចីជើង Sanchez ពី Man UTD។យ៉ាងណាមិញអ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer មិនចង់ឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លិបនោះឡើយ។
លោក Ole Gunnar Solskjaer
សូមបញ្ជាក់ផងដែរថា ទីផ្សារដោះដូរកីឡាករនៅអ៊ីតាលីមិនទាន់បិទនោះទេ ពោលគឺនឹងបន្តរហូតដល់ថ្ងៃទី២ ខែកញ្ញា៕ប្រភព៖ Sportsmole