ឡូយកប់តែម្ដង អ្នកស្នងគុនខ្មែររូបនេះ! វ៉ៃអន្តរជាតិលើកដំបូង ពន្លកគុនខ្មែរវ័យក្មេង ផ្ដួលថៃឲ្យដេកស្អាត (មានវីដេអូ)

  • អាទិត្យ ១១ សីហា, ២០១៩ ១៥:១៨
ភ្នំពេញ៖  ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយ៍ទូរទស្សន៍ PNN ថ្នាលជម្រើសជាតិគុនខ្មែរ កីឡាករ រិន្ទ ដេវីត បានផ្ដួលកីឡាករថៃ មឿនភិត ឲ្យសន្លប់នៅក្នុងទឹកទីពីរ។
កីឡាកររិន្ទ ដេវីត និងកីឡាករថៃមឿនភិត (រូបភាព: PNN Sports)
នេះជាការប្រកួតអន្តរជាតិជាលើកដំបូងរបស់កីឡាករ រិន្ទ ដេវីត តាំងពីចាប់ផ្ដើមអាជីពជាអ្នកប្រដាល់ ប៉ុន្តែគេមិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ។ ការប្រកួតចាប់ផ្ដើមទឹកទីមួយភ្លាម រិន្ទ ដេវីត មិនបានស្ទាបស្ទង់បច្ចេកទេសនោះទេ បើទោះបីជាមិនធ្លាបវ៉ៃអន្តរជាតិ ពោលគឺថ្នាលយុវជនគុនខ្មែររូបនេះ បានសម្រុកកីឡាករថៃ ដោយប្រើកណ្ដាប់ដៃម៉ាត់ និងទាត់ខ្លាំងៗ ខណៈកីឡាករថៃមិនសូវមានឱកាសនោះទេ។ ចូលមកដល់ទឹកទី២ ដេវីត នៅតែបន្តសម្រុកយ៉ាងខ្លាំង រហូតបានវាយកីឡាករថៃ មឿងភិត ឲ្យលោកអាជ្ញាកណ្ដាលរាប់ពីរដង មុននឹងបញ្ឈប់ការប្រកួតនៅខាងចុងទឹក។សូមបញ្ជាក់ផងដែរថា រិន្ទ ដេវីត គឺជាថ្នាលយុវជនគុនខ្មែរ ដែលកំពុងហ្វឹកហាត់នៅពហុកីឡដ្ឋានមរតកតេជោ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ចង់ដឹងថា ពន្លកគុនខ្មែរ រិន្ទ ដេវីត វាយបានល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖