កាន់តែក្ដៅហើយ!! Neymar មិនមានឈ្មោះសម្រាប់ការប្រកួតថ្ងៃអាទិត្យឲ្យ PSG នោះទេ ព្រោះមូលហេតុរសើបមួយ

  • អាទិត្យ ១១ សីហា, ២០១៩ ១៦:១៦
បារាំង៖ នាយកប្រតិបត្តិរបស់ក្លិបអ្នកមាននៅបារាំង Paris Sain-Germain លោក Leonardo បានបញ្ជាក់ថាក្លិបកំពុងធ្វើការឲ្យបានលឿន និងច្បាស់លាស់ទាក់ទងនឹងការចាកចេញរបស់ខ្សែប្រយុទ្ធ Neymar ដូច្នេះកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ នឹងមិនមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតថ្ងៃអាទិត្យ ទល់នឹងក្លិប Nimes នោះទេ។
កីឡាករ Neymar
បុរសវ័យ ៤៩ឆ្នាំ បានឲ្យដឹងថាមកទល់នឹងពេលនេះមិនទាន់មានការព្រមព្រៀងជាមួយក្លិបណាមួយដើម្បីផ្ទេរ Neymar ចេញនៅឡើយទេ។
លោក Leonardo
យ៉ាងណាមិញ បើតាមអ្នកចាត់ការទូទៅរបស់ PSG លោក Thomas Tuchel បានលើកឡើងអំឡុងពេលសន្និសីទកាសែតថា Neymar នៅមានរបួសបន្តិចបន្តួចដែលធ្វើឲ្យគេមិនអាចបង្ហាញខ្លួនក្នុងប្រកួតដំបូងសម្រាប់រដូវកាលថ្មីបាន៕ ប្រភព៖ Marca