នេះជាស្ទាយ៍លេងខ្លួន របស់សុគន្ធកញ្ញា ខណៈកំពុងពរពោះកូនដំបូង

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ​ពី តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែពរពោះកូនដំបូង ក្រោយបានរៀបការ ជាង២ខែកន្លះ ជាមួយនឹង ស្វាមីជាទីស្រលាញ់របស់នាង។ចំពោះកូនដំបូងរបស់តារាស្រីរូបនេះ ក៏ត្រូវបានមើលថែយ៉ាងល្អិតល្អន់ ពីសំណាក់ក្រុមគ្រួសារ និងស្វាមីរបស់នាង ព្រោះថា​ត្រូវតែប្រយ័ត្ន និងថ្នមខ្លួនឲ្យបានច្រើនលើសពីមុន ដោយសារតែហេតុនេះហើយ ទើបមួយរយៈចុងក្រោយ មិនសូវមានវត្តមាននាងឡើងច្រៀង តាមខេត្តប៉ុន្មានទេ គឺនាងទទួលខ្លះៗ នៅតែក្នុងក្រុងភ្នំពេញតែប៉ុណ្ណោះ។ជាក់ស្តែង បើងាកមើលការតែងខ្លួនរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានផ្លាស់ប្តូរផងដែរ នៅពេលកំពុងតែមានផ្ទៃពោះ ដោយនាង បានស្លៀកឈុតរលុងៗ កុំឲ្យមានការតឹងតែង ពិបាកដកដង្ហើម និងមានផាសុខភាព ចំពោះកូននាងផ្ទាល់ផងដែរ។យ៉ាងណាមិញ បើទោះបីជា នាងផ្លាស់ប្តូរ ការស្លៀកពាក់ ក៏ដោយចុះ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ និងមើលទៅស្រស់ស្អាត តាមរបៀបអ្នកម្តាយគេផងដែរ៕តោះមើលស្ទាយ៍លេងខ្លួន របស់សុគន្ធកញ្ញា ជាមួយខ្មែរឡូត ទាំងអស់គ្នា៖
ស្ទាយ៍របស់នាង ពេលកំពុងពរពោះ
ស្ទាយ៍របស់នាង ពេលកំពុងពរពោះ
ស្ទាយ៍របស់នាង ពេលកំពុងពរពោះ
ស្ទាយ៍របស់នាង ពេលកំពុងពរពោះ
ស្ទាយ៍របស់នាង ពេលកំពុងពរពោះ
ស្ទាយ៍របស់នាង ពេលកំពុងពរពោះ