Suzuki nex, Let’s និង Address ចេញម៉ូដែលថ្មី ២០២០!(មានវីដេអូ)

ភ្នំពេញ៖ និន្នាការប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើរនៅតែមានការពេញនិយមខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ពិសេសម៉ូតូលេខអូតូកាន់តែមានកំណើនប្រើប្រាស់ច្រើនឡើងជាលំដាប់។ ក្នុងនោះក្រុមហ៊ុន Suzuki ប្រចាំប្រភេទកម្ពុជា តែងតែនាំយកម៉ូដែលថ្មីៗមកបំពេញតម្រូវការអ្នកប្រើប្រាស់យ៉ាងទៀងទាត់។
Suzuki ម៉ូដែលថ្មីឆ្នាំ ២០២០
ជាក់ស្តែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះម៉ូតូ Suzuki ៣ ម៉ូដែល ត្រូវបានយកមកបង្ហាញជូនអតិថិជនរបស់ខ្លួននៅសណ្ឋាគារសុខាភ្នំពេញត្រើយខាងកើតគឺ Suzuki Let’s, Suzuki nex និង Suzuki Address Playful ម៉ូដែលថ្មីឆ្នាំ២០២០
Suzuki Let’s
Suzuki nex
ជាមួយនឹងការពេញនិយមប្រើប្រាស់ពិសេសពីសំណាក់ប្អូនៗយុវវ័យ Suzuki Let’s & Suzuki nex ត្រូវបានទទួលស្គាល់ថាជាម៉ូដែលទំនើប ស្រស់ស្អាតទាំងសោភណ័ភាព ប្រណីតភាព និងគ្រឿងម៉ាស៊ីន ពិសេសស៊ីសាំងតិច រាងតូចច្រឡឹង។ ជាមួយនឹងម៉ូដែលថ្មីឆ្នាំ២០២០  Suzuki Let’s & Suzuki nex បានបន្ថែមនូវមុខងារថ្មីមួយទៀតគឺ Condenser ដែលជួយសម្រួលដល់អ្នកប្រើប្រាស់នៅពេលម៉ូតូខូចអាគុយ ឬអស់អាគុយ ពោលគឺអ្នកប្រើប្រាស់អាចធ្វើការបញ្ឆេះម៉ាស៊ីនបានដោយពុំចាំបាច់អាគុយ។
Suzuki nex
ជាមួយគ្នានោះដែរ Suzuki Address Payfull ឆ្នាំ ២០២០ បង្ហាញវត្តមានជាមួយពណ៌ពេញនិយមជាច្រើន និងបានបំពាក់នូវឃ្លុបក្រោមកែបធំទូលាយ។អតិថិជនអាចរកទិញបានតាមដេប៉ូ Suzuki ទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ៕
Suzuki nex
Suzuki Let’s
Suzuki Let’s
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ