ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ (Cambrew) សូមណែនាំ នូវផលិតផលស្រាបៀរអង្គរចេញថ្មី សម្រាប់អតិថិជន នាសម័យកាលថ្មី ដែលនិយមចូលចិត្តពិសាស្រាបៀរ

  • ច័ន្ទ ១២ សីហា, ២០១៩ ០៩:៥៣
ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ជាក្រុមហ៊ុនផលិតស្រាបៀរ ដ៏ធំជាងគេនៅក្នុងប្រទេស ហើយថ្ងៃនេះយើងសូមធ្វើការណែនាំ នូវផលិតផលស្រាបៀរអង្គររូបរាងថ្មី សម្រាប់អតិថិជននាសម័យកាលថ្មីនេះ ដែលនិយមចូលចិត្តពិសាស្រាបៀរ ក្នុងចំណោមនោះ ក៏មានអតិថិជនជាច្រើនលាននាក់ផងដែរ ផ្តល់ការពេញចិត្តគាំទ្រ និងផ្តល់តម្លៃទៅលើគុណភាពក៏ដូចជា​ចង់ដឹងអំពីគុណភាពស្រាបៀរដែលពួកគេកំពុងពិសា។ ស្រាបៀរអង្គរ ត្រូវបានផលិតឡើងជាលើកដំបូងនាឆ្នាំ១៩៩២ ចាប់តាំងពីពេលនោះ ស្រាបៀរអង្គទទួលបានពានរង្វាន់ជាច្រើនក្នុងការប្រកួតលំដាប់អន្តរជាតិ រួមទាំងការទទួលបាននូវមេដាយមាសបន្ថែមទៀតនាពេលថ្មីៗនេះ ពីស្ថាប័នត្រួតពិនិត្យនិងវាយតម្លៃគុណភាព ស្រាបៀរលំដាប់អន្តរជាតិ (ម៉ុង ដ៏ សេឡិកសិន)។ ការបង្ហាញនូវរូបរាងថ្មី និងជាមួយអារម្មណ៍ថ្មី តាមរយៈការធ្វើការកែលម្អជាបន្តបន្ទាប់លើការវេចខ្ចប់ផលិតផល ក៏ដូចជាកាបន្ថែមនូវគុណភាពនៃវត្ថុធាតុដើមដ៏ល្អ ហើយរក្សានូវរសជាតិដើមបែបខ្មែរ កាន់តែឈ្ងុយឆ្ងាញ់ ស្របទៅតាមតម្រូវការរបស់អតិថិជនកម្ពុជា នាពេលបច្ចុប្បន្ន។
លោក Michael Norgaard Jensen នាយកគ្រប់គ្រងទូទៅ
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវបង្ហាញផលិតផលស្រាបៀរអង្គរចេញថ្មី
ស្រាបៀរអង្គរ ម៉ាកសញ្ញាផលិតផលដែលមានភាពរស់រវើក និងពោរពេញដោយការច្នៃប្រឌិត នៅរយៈពេលប្រមាណសប្តាហ៍ និងប្រមាណខែខាងមុខទៀតនេះ ម៉ាកសញ្ញាផលិតផលថ្មីនេះ នឹងចាប់ផ្តើមមានដំណើរការកាន់តែ ប្រសើរឡើង ដោយការផ្តល់ជូនអតិថិជន នូវបទពិសោធន៏ល្អប្រសើរ ជាមួយនឹងស្រាបៀរដែលមានគុណភាពល្អ។ ស្រាបៀរអង្គរូបរាងថ្មី ជាប្រភេទដប មានចំណុះ៣០០ម.ល និង ៦៤០ម.ល និងជាប្រភេទកំប៉ុងមានចំណុះ៣៣០ម.ល អាចរកទិញបាននៅគ្រប់តូបអ្នកលក់ដុំ និងរាយ នឹងនៅហាង ភោជនីយដ្ឋាននានា នៅទូទាំងប្រទេសកម្ពុជា នាបំណាច់ឆ្នាំនេះ។ អតិថិជនទាំងអស់ ពួកគេមានឱកាស អាចចូលរួមធ្វើការសាកល្បងម៉ាកផលិតផលដែលខ្លួនចូលចិត្ត នៅតាមហាងមួយចំនួន និងតាមរយៈកម្មវិធីអនឡាញ ជាមួយគ្នានេះផងដែរអតិថិជនទាំងអស់ អាចឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធពីកម្មវិធីនេះ ដើម្បីបង្កើនភាពរីករាយរបស់ពួកគេទ្វេដង។ស្រាបៀរអង្គរជាប់ចំណាត់ថ្នាក់ ជាស្រាបៀរដែលល្អ​ជាងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ នេះគឺជាសក្ខីភាព ដែលសរបញ្ជាក់អំពីការបន្តឆ្ពោះទៅរកការផលិតស្រាបៀរ ដែលកាន់តែល្អ​ ឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិតនិងការផ្តល់ជូនបទពិសោធន៍រីករាយថ្មីទៅកាន់អតិថិជន។ លោក Michael Norgaard Jensen នាយកគ្រប់គ្រងទូទៅ សាទរចំពោះផលិតផលស្រាបៀរអង្គររូបរាងថ្មី៖
លោក Michael Norgaard Jensen នាយកគ្រប់គ្រងទូទៅ
កាន់តែមានអារម្មណ៍ និងរូបរាងទាន់សម័យដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធន៍កាន់តែល្អប្រសើរ ជាមួយនឹងស្រាបៀរដែលមានគុណភាពល្អ។ ដោយមានការគាំទ្រជំរុញយ៉ាងខ្លាំងក្លា អំពីអតីកាលដ៏រុងរឿង​នៃម៉ាកសញ្ញាផលិតផលរបស់ខ្លួន ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានធ្វើការពិនិត្យលើគ្រប់ទិដ្ឋភាពទាំងអស់ នៃម៉ាកសញ្ញាផលិតផល ​​ក្នុងនោះមានដូចជា៖ ផលិតផល ការវេចខ្ចប់ និងដំណើរការ។ ដោយយោងទៅតាមពាក្យសំដី របស់ លោក Michael Norgaard Jensen គឺថាអ្វីៗដែលយើងបានធ្វើនាពេលនេះ វាគឺជាតម្រូវការទាមទាររបស់យើងទាំងអស់គ្នា។ ដោយឡែក ការវេចខ្ចប់មានលក្ខណៈថ្មីប្លែក កាន់តែទំនើប និងទាន់សម័យ ដោយធ្វើការរំលេចនូវ រូបភាពប្រាង្គប្រាសាទអង្គវត្តដ៏ល្បីល្បាញនៅលើសកលលោក។ ទាំងនេះជាការបញ្ជាក់នៃមោទកភាពរបស់ម៉ាកសញ្ញាផលិតផលមួយ ដែលបានធ្វើការផ្សារភ្ជាប់ទៅនឹងវប្បធម៌ និងកេរតំណែលដ៏រុងរឿងមួយរបស់ខ្មែរ ទាំងនេះហើយដែលធ្វើឱ្យយើងមានមោទកភាពជាតិផងដែរ។ ពាក្យពេចន៍ ដែល​បានសរសេរដោយអក្សរពណ៌ស ថា «អង្គរ » និង​​ «ឆ្នាំ១៩៩២ » និងពាក្យថា «ល្អប្រណីត»ត្រូវបានរំលេចចេញជាឈ្មោះម៉ាកសញ្ញាផលិតផលមួយដែលផ្សារភា្ជប់ទៅ នឹងសិល្បះហត្ថកម្ម និងជាស្រាបៀរដ៏ល្អប្រណីតមួយ ដែលមានប្រវត្តិដ៏រឹងមាំ និងយូរអង្វែង។  ​​​ក្នុងការបង្កើតនូវខ្សែរឿងដែលមានលក្ខណៈរស់រវើកមួយ នៅគ្រប់ចំនុចទាំងអស់ សម្រាប់ផលិតផលស្រាបៀរអង្គរ នោះគឺការបោះជំហានទៅមុខជាមួយនឹងយុទ្ធនាការប្រទេសខ្ញុំ ស្រាបៀរខ្ញុំ ធ្វើជាបន្តបន្ទាប់នៅលើទីផ្សារ ដើម្បីផ្តល់នូវផលប្រយោជន៏ចំពោះអតិថិជន ដែលនឹងត្រូវដាក់សម្ពោធ អំពីការផ្សព្វផ្សាយនេះ ដើម្បីជួយជំរុញនិងផ្តល់ភាពទាក់ទាញ ទៅកាន់អតិថិជនរបស់ខ្លួន ក្នុងការបញ្ជាក់នូវជំហរដ៏រឹងមាំ នៃម៉ាកសញ្ញាផលិតផលមួយក្នុងការផលិតស្រាបៀរល្អប្រណីត ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេស។
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវបង្ហាញផលិតផលស្រាបៀរអង្គរចេញថ្មី
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវបង្ហាញផលិតផលស្រាបៀរអង្គរចេញថ្មី
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវបង្ហាញផលិតផលស្រាបៀរអង្គរចេញថ្មី
ទីកន្លែងជួបនៃកេរតំណែលរបស់ខ្មែរ និងគុណភាពលំដាប់អន្តរជាតិស្រាបៀរអង្គរ ជាផ្នែកមួយ នៃមោទកភាព របស់អតិថិជនកម្ពុជា ចំពោះគុណតម្លៃ និងវប្បធម៌របស់ខ្មែរ។ការអភិវឌ្ឍស្រាបៀរអង្គរថ្មី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ ដែលបានគូសបញ្ជាក់តាមរយៈម៉ាកសញ្ញាផលិតផល ដែលបានបញ្ជាក់អំពីទីតាំង នៃប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។  ខណៈពេលនៃការចូលរួម ទៅក្នុងចក្ខុវិស័យ របស់ស្ថាបនិកក្រុមហ៊ុន Carlsberg Group គាត់គឺជាបុគ្គលដែលមានភាពចំណង់ចំណូលចិត្តខ្ពស់ក្នុងការផលិតស្រាបៀរ ដែលមានគុណភាពខ្ពស់ និងមានរសជាតិដ៏ល្អឈ្ងុយឆ្ងាញ់ ហើយកិច្ចខិតខំប្រឹងប្រែងមួយនេះបានធ្វើឱ្យស្ថាបនិក របស់យើងពិតមានមោទនភាពចំពោះការខិតខំនាពេលនេះ ប្រសិនជាគាត់អាចមើលឃើញថា យើងកំពុងបន្តឆ្ពោះទៅមុខឥតឈប់ឈរដោយផ្តោតលើស្មារតីដូចគ្នា «ការធ្វើឱ្យប្រសើរឡើង»នៃការរស់រានជាថ្មី របស់ស្រាបៀរអង្គរ ដែលជាផលិត​ផល​ក្នុងស្រុកដ៏សំខាន់មួយ ដែលស្ថិតនៅក្រោម Carlsberg Group នេះជាការលើកឡើងរបស់  Matteo Fantacchiotti​ Commercial Vice President, Carlsberg Asia។ការអភិវឌ្ឍថ្មី នៃស្រាបៀរអង្គរ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ពួកយើង ក្នុងការ  ពន្លឿនកំណើនការលក់ និងផលចំណេញនៅក្នុងតំបន់អាស៊ី។ បន្ថែមលើសពីនេះ ដើម្បីបន្តភាពរីកចម្រើនយ៉ាងធំទូលាយនេះសម្រាប់គ្រប់ ម៉ាកសញ្ញាផលិតផលលំដាប់អន្តរជាតិ យើងបានកំពុងធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ផលិតផល និងពង្រឹងលើម៉ាកសញ្ញាផលិតផលសំខាន់ៗ ហើយក៏ត្រូវកសាងភាពខ្លាំង រឹងមាំចំពោះម៉ាកសញ្ញាផលិតក្នុងស្រុកផងដែរ។ ដោយការខិតខំប្រឹងប្រែងមួយនេះ ផលិតផលស្រាបៀរអង្គរ ត្រូវបានចាត់ចូលនៅក្នុង ចំណោមផលិតផល ជាយុទ្ធសាស្រ្តសំខាន់ៗ និងជាអាទិភាពផងដែរ។ស្រាបៀរអង្គរថ្មី ត្រូវបានប្រើប្រាស់នូវ វត្ថុធាតុដើមដ៏ល្អបំផុត មានប្រភពមកពីគ្រប់ទីកន្លែងនៃបណ្តាញរបស់ក្រុមហ៊ុន Carlsberg Group ដើម្បីធ្វើការផលិតស្រាបៀរដែលប្រកបដោយ ទេពកោសល្យខ្ពស់នៅក្នុងប្រវត្តិ នៃការផលិតស្រាបៀរ របស់ក្រុមហ៊ុន Carlsberg កាលពីជាង១៧០ឆ្នាំមុន។ ដោយឡែកស្រាបៀរត្រូវបានផលិតចេញពីប្រទេស ដែលមានបទពិសោធន៍ខ្ពស់ក្នុងការផលិតស្រាបៀរ នឹងមានរោងចក្រផលិតស្រាបៀរធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយន៍ ហើយដំណើរការ នៃការផលិតស្រាបៀរ ស្របតាមស្តង់ដារនិងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប។ ការខិតខំប្រឹងប្រែងទាំងអស់នេះ គឺដើម្បីសរបញ្ជាក់ពីការផលិតស្រាបៀរ ដែលប្រកបដោយគុណភាពខ្ពស់ មានរសជាតិឈ្ងុយឆ្ងាញ់ និងស័ក្តិសមជាស្រាបៀរល្អប្រណីត ហើយមានភាពលេចធ្លោ តែងតែស្ថិតក្នុងបេះដូង របស់អតិថិជន នៅពេលមានការជួបជុំសប្បាយរីករាយ។  ហើយការផ្តល់ជូន នូវបទពិសោធន៍ដ៏ល្អប្រសើរ ជាមួយនឹងស្រាបៀរដែលមានគុណភាពល្អនាពេលនេះ ស័ក្តិសមសម្រាប់អតិថិជននាពេលបច្ចុប្បន្ន ដែលកំពុងស្វែងរកស្រាបៀរដែលមានគុណភាព និងមានភាពរីករាយ៕
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវបង្ហាញផលិតផលស្រាបៀរអង្គរចេញថ្មី
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវបង្ហាញផលិតផលស្រាបៀរអង្គរចេញថ្មី