គិតដូច Special One អត់? Mourinho ប្រាប់ឈ្មោះក្រុមដែលខ្លួនជឿថាអាចឈ្នះពាន Premier League រដូវកាលនេះ

  • ច័ន្ទ ១២ សីហា, ២០១៩ ០៩:៥៦
អង់គ្លេស៖ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho មិនបានសង្ឃឹមថាអតីតក្លិប (Chelsea និង Manchester United) ដែលខ្លួនដឹកនាំអាចឈ្នះពាន Premier League នារដូវកាលនេះបាននោះទេ ដោយលោកជឿថាក្រុម Manchester City Team B ល្អជាងក្រុមទាំងពីរនេះទៀត។
លោកJose Mourinho
បើទោះបីជាកាលពីប្រកួតបើកឆាកសប្ដាហ៍ទី១ ក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ Man UTD បានបំបាក់ Chelsea ដោយលទ្ធផល ៤-០ ក្ដីក៏គ្មានអ្វីអាចប្ដូរចិត្ត និងការមើលឃើញរបស់លោក Jose Mourinho បានដែរ។ ឆ្លើយនឹងសំណួរដែលសួរថាមានប៉ុន្មានក្រុមដែល Mourinho ជឿថាអាចឈ្នះ Premier League រដូវកាលនេះ អ្នកចាត់ការទូទៅរហ្សសនាម Special One បានឆ្លើយយ៉ាងដូច្នេះថា៖
លោក Jose Mourinho
ជាមួយគ្នានេះ ជុំវិញរឿងរ៉ាវរបស់ក្លិប Chelsea លោក Jose Mourinho គិតថាលោក Frank Lampard នឹងមិនទទួលបានសម្ពាធច្រើននោះទេចំពោះការចាប់ផ្ដើមមិនសូវល្អ។
លោក Jose Mourinho ឈ្នះពាន Premier League កាលនៅដឹកនាំ Chelsea
និយាយទៅដល់បិសាចក្រហមវិញ អ្នកចាត់ការទូទៅដែលជួយ Man UTD ឈ្នះពាន Europa League រូបនេះរំពឹងថា ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះនឹងអាចប្រជែងកៅអីទៅលេងនៅ UEFA Champions League នារដូវកាលក្រោយ។
លោក Jose Mourinho ឈ្នះពាន Europa League កាលនៅដឹកនាំ Man UTD
ប្រភព៖ Marca