អេស្ប៉ាញ ជួបមហាគ្រោះ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ឆេះរាលដាលពេញកោះ Gran Canaria (មានវីដេអូ)

  • ច័ន្ទ ១២ សីហា, ២០១៩ ១០:៣១
អេស្ប៉ាញ៖ យ៉ាងហោចណាស់ក៏មានមនុស្សជាង ១,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកន្លែងសុវត្ថិភាព និងដីជាង ២,៤៧០ហិចតា ត្រូវបានលេបត្របាក់ក្នុងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃដ៏កាចសាហាវមួយនៅលើកោះ Gran Canaria ក្នុងប្រទេសអេស្ប៉ាញ។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីពេលថ្មីៗនេះ នៅលើកោះ Gran Canaria បណ្តាលឱ្យមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅបានកើតឡើង។អាជ្ញាធរបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យប្រមាណ ២០០នាក់ ឧទ្ធម្ភាគចក្រសង្រ្គោះ ៩គ្រឿង យន្តហោះពន្លត់អគ្គិភ័យ ១០គ្រឿង ​និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងផ្សេងទៀត ដើម្បីបង្ក្រាបភ្លើងឆេះព្រៃដ៏កាចសាហាវមួយនេះ។ស្របពេលគ្នានេះដែរ សមត្ថកិច្ចបានចាប់ខ្លួនបុរសអេស្ប៉ាញវ័យ ៥៥ឆ្នាំម្នាក់ ព្រោះតែរូបគេត្រូវបានជាប់សង្ស័យថាជាអ្នកដុតព្រៃឈើនៅលើកោះ Gran Canaria នេះ។យ៉ាងណាមិញ យោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនេះ ពុំមានប្រជាពលរដ្ឋរងរបួស និងស្លាប់នោះទេ បើទោះបីជាមានអ្នកពន្លត់អគ្គិភ័យពីរនាក់ត្រូវរងរបួសធ្ងន់ ព្រោះតែភ្លើងឆាបឆេះខ្លាំងពេកក៏ដោយ៕ទស្សនាវីដេអូនិងរូបភាពខាងក្រោម៖
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ