មិនបានមើលប្រយ័ត្នស្ដាយក្រោយ! គួច ដានី ញាក់ខ្សែការពារ និងអ្នកចាំទី បណ្ដើរបាល់ចូលទីយ៉ាងអស្ចារ្យ (មានវីដេអូ)

  • ច័ន្ទ ១២ សីហា, ២០១៩ ១០:៣៧
ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League សប្ដាហ៍ទី១៩ ជំនួបដ៏ធំរវាង ក្លិបបាល់ទាត់ភ្នំពេញក្រោន និងណាហ្គាវើល កាលពីល្ងាចថ្ងៃសៅរ័បានបញ្ចប់ទៅក្នុងលទ្ធផល ២-២។
សកម្មភាពក្នុងការប្រកួតរវាង​ ភ្នំពេញក្រោន និងណាហ្គាវើល (រូបភាព: Phnom Penh Crown FC)
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ការប្រកួតនោះ គឺគ្រាប់បាល់តាមស្មើរបស់ណាហ្គាវើល នៅនាទី ៦៨ ដោយកីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី ក្រោយពីរូបគេអូសបាល់ដាច់ខ្សែការពារ និងអ្នកចាំទី រួចបណ្ដើរបាល់ចូលទីតែម្ដង។ គួរបញ្ជាក់ផងដែរថា កីឡាករកូនកាត់ខ្មែរ-បារាំង ដែលធ្លាប់លេងឲ្យក្លិបច្រើននៅកម្ពុជា គួច ដានី នេះធ្លាប់ជាប់ជម្រើសជាតិយុវជន Futsal របស់បារាំងកាលពីគេរស់នៅបារាំង ហើយបច្ចុប្បន្នគេក៏ជាសមាជិកក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជាផងដែរ៕
កីឡាករ គួច ដានី (រូបភាព: CAMSPORTS)
ចង់ឃើញថាគ្រាប់បាល់ដែល គួច ដានី តាមស្មើភ្នំពេញក្រោន ឲ្យណាហ្គាវើល បានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖