លទ្ធផលលួចទូរស័ព្ទគេ ត្រូវតុលាការអ្នកភូមិចាប់ចងជើងព្យួរឡើងទៅលើ វាយធ្វើបាបយ៉ាងដំណំ (មានវីដេអូ)

WARNING: GRAPHIC CONTENTឥណ្ឌា៖ អ្នកភូមិមួយក្នុងប្រទេសឥណ្ឌា ខឹងផ្ទុះកំហឹងយ៉ាងខ្លាំង រហូតនាំគ្នាធ្វើទារុណកម្មទៅលើបុរសម្នាក់ ដោយចាប់ចងជើងព្យួរឡើងទៅលើ ក្រោយរងការចោទប្រកាន់ថា ជាចោរលួចទូរស័ព្ទ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីដើមសប្តាហ៍កន្លងទៅនេះ ស្ថិតនៅក្នុងភូមិមួយ នាទីក្រុង Haridwar រដ្ឋ Uttarakhand ប្រទេសឥណ្ឌា។
WARNING: រូបភាពក្នុងថ្ងៃកើតហេតុ
ជាក់ស្តែង ផ្អែកតាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថតបង្ហោះចែកចាយលើបណ្តាញសង្គម ជុំវិញក្នុងថ្ងៃកើតហេតុនោះ បានបង្ហាញឲ្យឃើញថា ជនសង្ស័យដែលត្រូវបានគេស្គាល់ឈ្មោះថា Jufan ត្រូវបានអ្នកភូមិចាប់ចងជើងព្យូរឡើងទៅលើនឹងដើមឈើ ដោយសំយុងក្បាលចុះក្រោម បន្ទាប់មកពួកគេក៏បានយកខ្សែពួរទៅវាយ ឬវ័ធ ទៅលើបុរសរងគ្រោះជាជនសង្ស័យ ដែលចោទប្រកាន់ថា ជាចោរលួចទូរស័ព្ទរបស់អ្នកភូមិនោះ ស្ថិតក្នុងរូបភាពយ៉ាងគួរឲ្យសង្វេគ ខណៈដែលមានអ្នកភូមិក្មេងចាស់ប្រុសស្រីជាច្រើនផ្សេងទៀត បាននាំគ្នាចោមរោមផងដែរ។ បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ក្រោយកើតហេតុប៉ូលិសក៏បានប្រកាសថា​ ជនសង្ស័យលោក Jufan អាចជាមនុស្សដែលគ្មានកំហុសនោះទេ បន្ទាប់ពីរូបលោកបានដាក់ពាក្យបណ្ដឹង ដោយប្តឹងចោទប្រកាន់ទៅលើមនុស្សចំនួន៣នាក់ ដែលបានប្រើហិង្សាមកលើលោកផងដែរ។
លោក Jufan
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ លោក Jufan បាននិយាយថា នៅក្នុងថ្ងៃកើតហេតុ គឺលោកកំពុងតែធ្វើការ ខណៈនោះក៏ស្រាប់តែមានក្រុមមនុស្សមានគ្នាប្រមាណជា ៦ ទៅ ៧នាក់ បាននាំគ្នាមកចាប់លោក។ ពួកគេបានចោទប្រកាន់លោកថា ជាចោរលួចទូរស័ព្ទ ហើយពួកគេចាប់លោកចងបះជើងទៅលើ និងបានវាយលោកយ៉ាងដំណំតែម្តង។គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ប៉ូលិសក៏បានទទួលសំណុំរឿង ឬពាក្យបណ្ដឹងពីលោក Jufan ផងដែរ។ ខណៈចំណាត់ការនៃការឃាត់ខ្លួន (ជនបង្ក) ពុំទាន់ត្រូវបានធ្វើឡើងនៅឡើយនោះទេ ដោយសារតែស្ថិតនៅក្រោមការស៊ើបអង្កេតជាបន្ត៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖   WARNING: GRAPHIC CONTENT(A MAN WAS WHIPPING AND BEATING AFTER ACCUSED STEALING A MOBILE PHONE IN INDIA)