លឺថា Kang Daniel ប្ដូរផ្ទះភ្លាមៗ ក្រោយបែកធ្លាយដំណឹងមានគូរស្នេហ៍ ព្រោះតែហេតុផលនេះ

កូរ៉េខាងត្បូង ៖​ តារាចម្រៀងប្រុសល្បីឈ្មោះ Kang Daniel ដែលទើបត្រូវបានគេទម្លាយពី ទំនាក់ទំនងស្នេហា ជាមួយនឹងតារាចម្រៀងស្រីល្បីល្បាញ សមាជិកក្រុម Twice ថ្មីៗនេះលោកត្រូវសារព័ត៌មានកូរ៉េ រាយការណ៍ថា ស្រាប់តែផ្លាស់ចេញពីផ្ទះ ដែលលោកធ្លាប់រស់នៅកាលពីមុនភ្លាមៗតែម្ដង។គួរបញ្ជាក់ផងដែរថា ក្រោយពីទំនាក់ទំនងស្នេហារបស់លោក ជាមួយនិង Jihyo ក្រុម TWICE ត្រូវបានទម្លាយចេញជាសាធារណៈ Kang Daniel ហាក់ដូចជាដឹងខ្លួនភ្លាមៗថា សកម្មភាពរបស់លោកត្រូវបានតាមដានមើល ដោយក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងជាច្រើន ដូច្នេះហើយលោកបានសម្រេចចិត្ត រើចេញទៅរស់នៅកន្លែងផ្សេង។ក្នុងនោះដែរ លោកត្រូវបានគេរាយការណ៍ថា ជានិច្ចកាលតាំងតែធ្វើការណាត់ជួប ជាមួយ Jihyo និងមិត្តៗដទៃទៀត នៅក្នុងផ្ទះរបស់លោកផ្ទាល់តែម្ដង ប៉ុន្តែដោយសារតែដំណឹងនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន មានការមិនពេញចិត្ត លោកក៏សម្រេចចិត្តរើចេញទៅកន្លែងផ្សេងភ្លាមៗ តាំងពីព្រឹកថ្ងៃនេះថ្ងៃទី១១ សីហាម៉្លេះ៕ទស្សនារូបភាពខាងក្រោម៖
រូបភាព Daniel និង Jihyo
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel