Nichkhun ប្តូរស្ទាយ៍លេងខ្លួនចំណាស់ជាងមុន ហ្វេនៗនាំគ្នាហៅអុំ!

ថៃ៖ លោកNichkhun តារាសម្តែងសញ្ជាតិថៃ និងជាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀងបុរសកូរ៉េល្បីឈ្មោះ2PM។ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មួយរយៈក្រោយនេះលោកហាក់ដូចជាមានទីផ្សារខ្លាំងនៅប្រទេសកំណើតរបស់ខ្លួន ​ដោយមានផលិតករជាច្រើនចាប់អារម្មណ៍ និងមានទាក់ទងឲ្យលោកមកសម្តែងរឿងជាបន្តបន្ទាប់។ ជាក់ស្តែង ដូចជាខ្សែភាពយន្ត«បងប្រុសកំពូលកូរ» ដែលជាការសម្តែងរួមគ្នាជាលើកដំបូងរបស់Nichkhun ជាមួយតារាសម្តែងស្រីYaya Urassaya និងលោក Sunny Suwanmethanont ទទួលបានការគាំទ្រយ៉ាងខ្លាំង និងរកបានប្រាក់ចំណូលមិនតិចនោះទេតាមរយៈការចាក់ផ្សាយនៅតាមរោងកុននានា ទាំងក្នុង និងក្រៅប្រទេស។   ដោយឡែកថ្មីៗនេះ Nichkhun ទទួលថតខ្សែភាពយន្តមួយរឿងទៀត ដែលជាប្រភេទរឿងខ្មោច បែបភ័យរន្ធត់។ ជាមួយគ្នានេះផងដែរ ខាងក្រុមការងារបានតម្រូវឲ្យលោក ផ្លាស់ប្តូរស្ទាយ៍ខ្លួនទៅជាមនុស្សដែលមានវ័យចំណាស់ជាងមុន ដើម្បីឲ្យស៊ីនឹងសាច់រឿង។ ទៀតសោតតារាប្រុស៣១ឆ្នាំ រូបនេះបាន បាននិយាយរៀបរាប់លម្អិតទាក់ទងនឹងរឿងនេះយ៉ាងដូច្នោះថា៖ យ៉ាងណាមិញគ្រាន់តែបានឃើញការតែងខ្លួនរបស់Nichkhun ធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ទស្សនាបាត់ទៅហើយ។ លើសពីនេះទៅទៀតអាចសន្និដ្ឋានបានថា ខ្សែភាពយន្តថ្មីនោះនឹងទទួលបានការខ្លាំងដូចរឿងមុនៗដែលលោកធ្លាប់បានសម្តែងផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunស្ទាយ៍លេងខ្លួនពីមុន
Nichkhunស្ទាយ៍លេងខ្លួនពីមុន