អបអរសាទ!! ១ គ្រាប់របស់ Aubameyang យប់មិញជួយឲ្យគេបំបែកកំណត់ត្រាមួយនៅ Arsenal

  • ច័ន្ទ ១២ សីហា, ២០១៩ ១៣:២០
អង់គ្លេស៖ ខ្សែប្រយុទ្ធជួរមុខរបស់ Arsenal កីឡាករ Pierre-Emerick Aubameyang បានបំបែកកំណត់ត្រាមួយរបស់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ក្រោយរូបគេរកគ្រាប់បាល់ជ័យជម្នះឲ្យ Arsenal យកឈ្នះ Newcastle កាលពីយប់មិញក្នុងលទ្ធផល ១-០។កំណត់ត្រាដែល Aubameyang បានបំបែកនោះគឺការរកគ្រាប់បាល់បាន ៣៣គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៥០ប្រកួតដំបូងឲ្យ Arsenal ដែលនេះជាកំណត់ត្រាមួយដែលខ្សែប្រយុទ្ធកាបង់រូបនេះស្ថិតនៅលើវីរបុរសរបស់ Arsenal កីឡាករ Thierry Henry ដែលកាលពី Henry នៅលេងឲ្យ Arsenal ៥០ប្រកួតដំបូង គេរកបានត្រឹម ៣០គ្រាប់ប៉ុណ្ណោះ។
កីឡាករAubameyang
គួរបញ្ជាក់ផងដែរថា Aubameyang បានមកចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៨ ក្រោយផ្លាស់មកពីក្លិបអាល្លឺម៉ង់ Borrussia Dortmund៕ប្រភព៖ Fox Sports Asia