ហ្វេនៗមួយចំនួន កំពុងតែសង្ស័យលើទំនាក់ទំនង Suho និង Jisoo! ចុះប្រិយមិត្តយល់បែបណា?

កូរ៉េខាងត្បូង ៖ ជាថ្មីម្ដងទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់ទៅមិនបានប៉ុន្មាន ពេលនេះក្រុមអ្នកគាំទ្រនៅក្នុងបណ្ដាញអ៊ីនធើណែត ចាប់ផ្ដើមបង្ហាញការសង្ស័យ ជាថ្មីម្ដងទៀតហើយ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីកន្លងទៅនេះ នៅបណ្ដាញអ៊ីនធើណែត ស្រាប់តែមានការបង្ហោះជាហូហែ នូវរូបភាពនិងវីដេអូខ្លះៗរបស់សមាជិកក្រុមចម្រៀងនារីដ៏ល្បី BLACKPINK គឺនាង Jisoo ជាមួយនិងអ្នកកម្លោះសម្បុរសរលោង សមាជិកក្រុម EXO គឺ Suho ដោយអ្នកគាំទ្រមួយចំនួន បានបង្ហាញការសង្ស័យថា ទំនាក់ទំនងរបស់ពួកគេទាំងពីរ អាចនឹងមានអ្វីពិសេស បង្កប់នៅក្នុងនោះ។យ៉ាងណាមិញ នៅមិនទាន់មានភស្ដុតាងណាមួយ បញ្ជាក់បាននៅឡើយទេ ថាវាជាការពិតនោះ ព្រោះបើតាមការសង្កេតជាក់ស្ដែង វាគ្រាន់តែជាការគិតរបស់អ្នកគាំទ្រតែប៉ុណ្ណោះ។ ប៉ុន្តែពួកគេបានបង្ហើរជាសំណួរថា ប្រសិនបើពួកគេទាំងពីរទាក់ទងគ្នាពិតមែន តើប្រិយមិត្តយល់យ៉ាងណាដែរ?ទស្សនារូបភាពខាងក្រោម ៖
រូបភាព Jisoo និង Suho
រូបភាព Jisoo
រូបភាព Jisoo
រូបភាព Suho
រូបភាព Suho