ពេជ្រកំពុងច្នៃ!! Simeone ប្រាប់ចំណុចពិសេសមួយរបស់ Joao Felix

  • ច័ន្ទ ១២ សីហា, ២០១៩ ១៥:១៤
អេស្ប៉ាញ៖ កីឡាករ Joao Felix ដែលគេហៅថា Ronaldo ទីពីរ បានបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យ At. Madrid កាលពីប្រកួតថ្ងៃសៅរ៍កន្លងទៅ ដោយអាចរកគ្រាប់បាល់បាន ២គ្រាប់ ជួយឲ្យ At.Madrid ឈ្នះ Juventus ក្នុងលទ្ធផល ២-១។
កីឡាករ Joao Felix
ក្រោយចប់ការប្រកួតនោះអ្នកចាត់ការទូទៅរបស់ At.Madrid លោក Diego Simeone បាននិយាយថា៖
លោក Diego Simeone
ក្រៅពីទេពកោសល្យរបស់ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិព័ទុយហ្គាល់រូបនេះ លោក Simeone ក៏បានសរសើរ Joao Felix ថាជាមនុស្សដែលចូលចិត្តរៀនសូត្រពីអ្វីដែលថ្មី។
លោក Diego Simeone និងកីឡាករ Joao Felix
គួរបញ្ជាក់ផងដែរថា Joao Felix ត្រូវបាន At.Madrid ទិញយកមកពីក្លិប Benfica ក្នុងតម្លៃខ្លួន ១២៦លានអឺរ៉ូ កាលពីពេលថ្មីៗនេះ ដើម្បីត្រៀមរដូវកាលថ្មីដែលជិតនឹងចូលមកដល់៕ប្រភព៖ Marca