ទើបតែភ្ជាប់ពាក្យហើយ សង្សារចាស់របស់ Dome នាង Ploy សរសេរសារលើ រូបភ្ជាប់ពាក្យលោកបែបនេះ

ថៃ៖ កាលពីថ្ងៃទី ១០ ខែកក្កដា កន្លងទៅថ្មីៗនេះ លោក​ Dome Pakornlam និងមិត្តស្រីរបស់លោកនាង Metal Sukkhao បានប្រារព្ធពិធីភ្ជាប់ពាក្យជាមួយគ្នា ដែលធ្វើឲ្យផ្អើលអស់សិល្បៈថៃមិនតិចនោះទេ។យ៉ាងណាមិញ ខណៈពេលដែលទើបតែភ្ជាប់ពាក្យហើយប៉ុន្មានថ្ងៃ លោក Dome ក៏បានបង្ហោះរូបមួយសន្លឹកជាមួយអនាគតភរិយារបស់ខ្លួន នាង Metal ក្នុងសម្លៀកបំពាក់ប្រពៃណីដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គ្រាន់តែលោក Dome បង្ហោះរូបមិនទាន់បានប៉ុន្មានផង ស្រាប់តែនាង Ploy Chermarn ដែលត្រូវជាអតីតមិត្តស្រីរបស់លោក បានចេញមុខមកសរសេរសារមួយឃ្លា ក្នុងរូបនោះថា៖ ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះមិននឹកស្មានថា អតីតសង្សារចាស់របស់លោក Dome មកជូនពរលោកបែបនេះទេ។ ក៏ប៉ុន្តែទាំងនេះក៏បានបង្ហាញឲ្យឃើញថា បើទោះជាអ្នកទាំងពីរចែកផ្លូវគ្នា ក៏ពួកគេនៅតែមានទំនាក់ទំនងល្អ និងជាមិត្តនឹងគ្នាដដែល៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Ploy Chermarn
Ploy Chermarn
Dome និង Metal
Dome និង Metal