ឃើញទំហំជើង IU ប្រែប្រួលទៅជាបែបនេះ ហ្វេនអត់បារម្ភមិនបាន!

កូរ៉េខាងត្បូង៖ រូបថតមួយសន្លឹកកាលពីថ្មីៗនេះរបស់ តារាចម្រៀងនិងជាតារាសម្តែងស្រី IU ដែលបានចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម កំពុងតែធ្វើឲ្យប្រិយមិត្តគាំទ្រ មានការព្រួយបារម្ភមិនតិចទេចំពោះសុខភាពរបស់នាង។តួយ៉ាង គួរឲ្យដឹងថា នាពេលថ្មីៗនេះ IU បានសម្តែងជាតួឯកស្រីក្នុងខ្សែភាពយន្តថ្មីល្បីឈ្មោះ​របស់ទូរទស្សន៍ TVN ដែលមានចំណងជើងថា «Hotel Del Luna» ហើយក្នុងនោះយើងសង្កេតឃើញថា មិត្តភក្តិជិតស្និទ្ធរបស់នាង គឺតារាស្រី Sulli ក៏បានចូលរួមសម្តែងជាតួអង្គពិសេសក្នុងឈុតខ្លីមួយ នៅក្នុងខ្សែភាពយន្តកំពុងមានប្រជាប្រិយភាពរបស់ IU នេះផងដែរ។
ខ្សែភាពយន្តថ្មីរឿង «Hotel Del Luna»
ជាមួយគ្នានេះផងដែរ Sulli ក៏បានបង្ហោះរូបថតក្រៅឆាកជាច្រើនក្នុងអំឡុងពេលថត ប៉ុន្តែអ្នកគាំទ្របែរជាចាប់អារម្មណ៍ឃើញជាពិសេស ទៅលើរូបថតមួយសន្លឹក ដែលនាងបានថតជាមួយនឹង IU ដែលអ្នកទាំងពីរបានឈរទន្ទឹងគ្នា ជាមួយនឹងការលេងទឹកមុខយ៉ាងគួរឲ្យអស់សំណើច។ប៉ុន្តែមិនថាយ៉ាងណា ក្នុងរូបថតមួយសន្លឹកនេះ គេបានសង្កេតឃើញពីការប្រែប្រួលទំហំជើង របស់ IU ដែលមានសភាពស្គមតូចខ្លាំងខុសពីធម្មតា ទាំងដែលគ្រប់គ្នាដឹងថា Sulli គឺជាតារាស្រីមួយរូបដែលមានរូបរាងស្គមទៅហើយ ប៉ុន្តែមិននឹកស្មានថា IU កាន់តែស្គមតូចជាង Sulli ទៅទៀត ដែលធ្វើឲ្យអ្នកគាំទ្រអត់បារម្ភមិនបានពីសុខភាពរបស់នាង។ជាក់ស្តែង ដូចជារូបថតដែលIU បានបង្ហោះនៅគណនីអ៊ីនស្តារក្រាមរបស់នាង មួយរយៈចុងក្រោយនេះ គេប្រទះឃើញថាបច្ចុប្បន្ននេះ នាងពិតជាបានស្រកទម្ងន់ច្រើនជាង កាលពីមុនច្រើនពិតមែន៕
ជើងរបស់ IU មានសភាពស្គមតូចខ្លាំង
ជើង IU កាលពីមុន
ជើង IU កាលពីមុន
តារាស្រី IU
តារាស្រី IU
តារាស្រី IU
តារាស្រី IU
តារាស្រី IU
តារាស្រី IU
តារាស្រី IU
តារាស្រី IU