បើក្មេងៗមានចំណូលចិត្តលើជំនាញទាំងនេះ តាំងពីតូចទៅ ថ្ងៃក្រោយនឹង...!

ភ្នំពេញ៖ តើ STEM ជាអ្វី? ហេតុអ្វីបានជាប្រទេសធំៗដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា អាមេរិក ចិន អាឡឺម៉ង់ កូរ៉េ ឥណ្ឌា កំពុងតែផ្ដោតខ្លាំងក្នុងការបណ្តុះបណ្ដាលសមត្ថភាពជំនាញ STEM ទៅដល់ក្មេងៗ?​
ការបណ្តុះបណ្ដាលសមត្ថភាពជំនាញSTEMទៅដល់ក្មេងៗ
STEM ជាប្រព័ន្ធអប់រំ ដែលផ្តោតលើការសិក្សាផ្នែកវិទ្យាសាស្រ្ត (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathematics) ដែលជាកត្តាជម្រុញយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងអនុវត្តទូទៅ។
STEM
ដោយសារផ្នែកទាំងបួននៃ STEM ត្រូវបានប្រើក្នុងសកម្មភាពប្រចាំថ្ងៃ វាអាចជួយបង្កើនសមត្ថភាពក្នុងការគិតល្អិតល្អន់ និង​ការដោះស្រាយបញ្ហាដោយគំនិតច្នៃប្រឌិត។ នាពេលប៉ុន្មានឆ្នាំខាងមុខនេះ អ្នកមានជំនាញ STEM នឹងអាចមានឱកាសខ្ពស់ទទួលបានជោគជ័យក្នុងការងារ និងអាជីវកម្ម ដែលជាតម្រូវការនៃសង្គម និងសេដ្ឋកិច្ច។
ការបណ្តុះបណ្ដាលសមត្ថភាពជំនាញSTEMទៅដល់ក្មេងៗ
ដូច្នេះ​ការណែនាំអំពីកម្មវិធី STEM ដល់កូនៗពីក្មេងៗនឹងជួយឱ្យពួកគេរីកចម្រើន មានការយល់ដឹងបន្ថែមពីជីវភាពប្រចាំថ្ងៃ​ និងអាចត្រៀមខ្លួនរួចរាល់ក្នុងការប្រឈម​មុខដោះស្រាយបញ្ហាផ្សេងៗដោយភាពវៃឆ្លាត៕