ខ្លាំងបាត់! Marcelo បដិសេធក្នុងការផ្លាស់ទៅចូលរួមក្លិបយក្សនៅអ៊ីតាលី ព្រោះហេតុផលមួយនេះ

  • ច័ន្ទ ១២ សីហា, ២០១៩ ១៥:៣៩
អេស្ប៉ាញ៖ ខ្សែការពារជម្រើសជាតិប្រេស៊ីលរបស់ Real Madrid កីឡាករ Marcelo បានបដិសេធក្នុងការផ្លាស់ទៅចូលរួមជាមួយសេះបង្កង់ Juventus កាលពីដើមរដូវក្ដៅនេះ។ កីឡាករវ័យ ៣១ឆ្នាំ មានភាគរយខ្ពស់ក្នុងការផ្លាស់ទៅក្លិបជើងឯករបស់អ៊ីតាលី ក្រោយបញ្ចប់រដូវកាល ២០១៨-២០១៩ ជាមួយ Real Madrid។ ប៉ុន្តែការវិលត្រឡប់មកវិញរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane បានធ្វើឲ្យកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ បានច្រានចោលសំណើផ្លាស់ទៅលេងនៅទីក្រុង Turin ជាមួយ Juventus។
កីឡាករMarcelo និងលោក Zidane
កីឡាករMarcelo
Marcelo បានមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid កាលពីឆ្នាំ ២០០៧ ដោយគិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យ Real Madrid បានជិត ៥០០ប្រកួតហើយ និងបានឈ្នះពានចំនួន ២០ជាមួយ ក្លិបមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះ។ គួរបញ្ជាក់ផងដែរថា Real Madrid នឹងមានកាតព្វកិច្ចក្នុងការប្រកួតបើកឆាកក្របខណ្ឌ La Liga រដូវកាល ២០១៩-២០២០ ទល់នឹងក្រុម Celta Vigo នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕ប្រភព៖ Sportsmole