ទើបតែ ១៤ ឆ្នាំទេ តែស្អាតខ្លាំងពេក កំពុងធ្វើឲ្យគ្រប់គ្នា ឈ្លក់នឹងសម្រស់នាង

កូរ៉េខាងត្បូង៖ ថ្មីៗនេះ សមាជិកក្រុមចម្រៀងថ្មីឈ្មោះថា Rocket Punch នាង Dahyun ស្ថិតនៅក្រោមផលិតកម្ម Woollim Entertainment កំពុងធ្វើឲ្យអ្នកគាំទ្រក្នុងប្រទេសកូរ៉េជាច្រើន នាំគ្នានិយាយពីសម្រស់របស់តារាស្រីរូបនេះ។ក្នុងនោះដែរ ផ្អែកតាមប្រភពសារព័ត៌មានកូរ៉េបានឲ្យដឹងថានាង Dahyun ទើបតែមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារសមត្ថភាព នាងមានឱកាសយ៉ាងពិសេសអាចចេញធ្វើជាតារាចម្រៀងទាំងវ័យក្មេង។ ហើយអ្វីដែលពិសេសនោះ គឺប្រជាជនកូរ៉េសឹងតែមួយប្រទេស នាំគ្នានិយាយ និងសរសើរពីសម្រសប់របស់នាង ព្រោះថាទើបតែមានវ័យ ១៤ ឆ្នាំសោះ ក៏ប៉ុន្តែនាងមានសម្រស់ស្អាតមែនទែន។មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែបែបនេះហើយ អ្នកគាំទ្រជាច្រើនបានដាក់រហ័សនាម ឲ្យតារាស្រីរូបនេះ ថា “future of k-pop visual” ដែលមាន័យជាភាសាខ្មែរថា “អនាគតនៃតារាKpopដ៏លេចធ្លោ”។ទោះជាយ៉ាងណាក្តី ក្រុម Rocket Punch ទើបតែលេចមុខជាតារាផ្លូវការកាលពីថ្ងៃទី ៧ ខែកក្កដា ថ្មីៗនេះតែប៉ុណ្ណោះ ជាមូយនឹងអាល់ប៊ុមដែលមានឈ្មោះថា “Pink Punch”  ដែលសមាជិក ៥ នាក់៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Rocket Punch
Dahyun
Dahyun
Dahyun
Dahyun