ជិតComebackផង Shindong បែរជាត្រូវផ្អាកការងារបណ្តោះអាសន្ន ដោយសារបញ្ហាសុខភាព!

កូរ៉េខាងត្បូង៖ ជាដំណឹងមួយដែលធ្វើឲ្យអ្នកគាំទ្រក្រុមចម្រៀងបុរសល្បីឈ្មោះ Super Junior មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយបានដឹងថា Shindong សមាជិកមួយរូបនៅក្នុងក្រុមកំពុងប្រឈមមុខនឹងបញ្ហាសុខភាព​ រហូតដល់សុំផ្អាកការងារបណ្តោះអាសន្នមួយរយៈសិន។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែសីហានេះ ក្រុមការងាររបស់ Super Junior បានឲ្យដឹងថា Shindong នឹងបញ្ឈប់រាល់ការងារនៅលើប៉ុស្តិ៍ទូរទស្សន៍ដែលត្រូវចាក់ផ្សាយទាំងអស់ ដោយសារបញ្ហាសុខភាព។ជាមួយគ្នានេះ នៅពេលដែលមានអ្នកសាកសួរពីអាការៈជំងឺរបស់Shindong ខាងក្រុមការងារបានប្រាប់ថា វាជាគ្រាន់តែរោគសញ្ញាបណ្តោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែលោកត្រូវពេលវេលាសម្រាកគ្រប់គ្រាន់ ដើម្បីឲ្យសុខភាពបានល្អប្រសើរឡើងវិញ។គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងSuper Junior នឹងត្រៀមចេញអាល់ប៊ុមទី៩របស់ពួកគេនៅចុងឆ្នាំនេះ។ ប៉ុន្តែភ្នាក់ងាររបស់ Super Junior បានអះអាងថា បញ្ហាសុខភាព Shindong នៅពេលនេះមិនមានផលប៉ះពាល់ដល់ការចេញអាល់ប៊ុមចម្រៀងនោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖
Shindong
Shindong
Super Junior
Super Junior