៦ខែសោះ Huening Kai ប្រែច្រើនណាស់ បើប្រៀបនឹងពេលបង្ហាញខ្លួនដំបូង

កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលនិយមតាមដាន Kpop ប្រហែលជាបានស្គាល់ TXT ក្រុមចម្រៀងប្រុស វ័យក្មេងដ៏ល្បីល្បាញមួយក្រុមនេះ ជាក់ជាមិនខាន ព្រោះថាពួកគេពិតជាមាន កេរ្តិ៍ឈ្មោះបោះសម្លេងសំបើមណាស់ ក្នុងពេលបច្ចុប្បន្ននេះ។ ជាការពិតណាស់ តាំងពីពេលបង្ហាញខ្លួនដំបូង រហូតមកដល់ពេលនេះ វាមានរយៈពេលប្រហែលជា ៦ខែហើយ ប៉ុន្តែមើលទៅពួកគេ ហាក់ដូចជាមានភាពរីកចម្រើនច្រើន​ ទាំងទេពកោសល្យ ក៏ដូចជារូបរាងកាយ។ក្នុងនោះដែរ សមាជិកក្រុមម្នាក់គឺ Hueningkai ត្រូវបានគេកត់សម្គាល់ឃើញថា មានភាពធំធាត់ និងប្រែប្រួលច្រើនជាងគេ។ កម្លោះវ័យ១៧ឆ្នាំរូបនេះ មានកម្ពស់ខ្ពស់ មានភាពស្រស់សង្ហា តាមស្ទីលកូនកាត់ មើលទៅកាន់តែស្រស់សង្ហាហួសវ័យ ជាពិសេសនៅពេលដែលស្លៀកឈុតអាវធំ បែបផ្លូវការ។ រូបភាពថ្មីៗរបស់តារាប្រុសរូបនេះ ធ្វើឲ្យអ្នកគាំទ្រប្រកែកមិនបានទេថា រូបលោកពិតជាពោរពេញដោយមន្តស្នេហ៍ និងភាពស្រស់សង្ហា​ មិនខុសពីកម្លោះពេញវ័យ ទោះបីអាយុនៅស្ទើរបន្តិចក៏ដោយ៕ ទស្សនារូបភាពខាងក្រោម ៖
រូបភាពHueningkai ពេលបង្ហាញខ្លួនដំបូង
រូបភាព Hueningkai ពេលបង្ហាញខ្លួនដំបូង
រូបភាព Hueningkai ពេលបង្ហាញខ្លួនដំបូង
រូបភាព Hueningkai បច្ចុប្បន្ន
រូបភាព Hueningkai បច្ចុប្បន្ន