ស្រីណាមិនឈឺ? Angelababy ត្រូវប្តីទុកចោលនៅផ្ទះមើលកូន ខ្លួនឯងចូលបារ បណ្តើរស្រីបារាំងជើងវែងធ្វើព្រងើយ?

ចិន៖ កាលពីថ្មីៗនេះ ស្រាប់តែផ្ទុះឡើងនូវរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដែលគេបានប្រទះឃើញតារាសម្តែងប្រុសលោក Huang Xiaoming ដែលជាស្វាមីសំណព្វចិត្តរបស់តារាសម្តែងស្រីលំដាប់ជួរមុខ Angelababy ចូលកម្សាន្តលេងនៅបារមួយកន្លែង ជាមួយនឹងនារីៗបារាំងជើងវែងជាច្រើននាក់។នេះបើយោងតាមប្រភពបានឲ្យដឹងថា លោក Huang Xiaoming បានណាត់ជួបផឹកស្រារាំកម្សាន្តលេង ជាមួយនឹងនារីបារាំងៗស៊ិចស៊ី រកស៊ីនៅលើបណ្តាញសង្គម Shanghai។ យ៉ាងណាមិញ ក្រោយពីរូបថតទាំងនេះបានផ្ទុះឡើង បានធ្វើឲ្យមហាជនជាច្រើន ធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើ លោក Huang Xiaoming ដែលកន្លងមកលោកតែងតែសម្តែងធ្វើឲ្យស្វាមីល្អ គួរឲ្យយកគំរូតាម ចេះស្រលាញ់មើលថែប្រពន្ធកូនយ៉ាងថ្នាក់ថ្នម នៅចំពោះមហាជន ប៉ុន្តែមិននឹកស្មានថានៅខាងក្រោយខ្នង លោកគឺជាស្វាមី ដែលចូលរួមប្រលែងលេងសប្បាយ ជាមួយមេអំបៅនាពេលរាត្រីសោះ។
Huang Xiaoming​ និង Angelababy
ដោយឡែក ទោះជាយ៉ាងណា អ្នកគាំទ្ររបស់លោក Huang Xiaoming បានចេញមុខអះអាងថា រូបថតទាំងនេះគឺសុទ្ធសឹងតែជារូបថតចាស់ៗ ដែលបានថតកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលកាលនោះមានពាក្យចចាមអារ៉ាមថា តារាប្រុសរូបនេះធ្វេសប្រហែសមិនបំពេញកាតព្វកិច្ចជាស្វាមីល្អ មើលថែប្រពន្ធកូន។ បន្ថែមពីនេះ ពួកគេក៏បានបញ្ជាក់ថា ក្នុងរូបថតនេះពួកគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ ហើយដោយសារតែមុំនៃការថត ទើបមើលទៅឃើញដូចជាកៀកកិតស្និទ្ធស្នាលនឹងគ្នាបែបនេះ។ប៉ុន្តែមិនថាយ៉ាងណា មហាជនក៏នៅតែពិបាកយល់ពីតារាប្រុសរូបនេះដដែរ ហើយកាលពីថ្មីៗនេះ ថែមទាំងលេចឮមកថា លោក Huang Xiaoming និង Angelababy កំពុងតែដំណើរការ ការលែងលះចែកផ្លូវគ្នាថែមទៀតផង។ដូចនេះចង់ដឹងថាជីវិតរៀបការរបស់តារាលំដាប់ជួរមុខប្រចាំប្រទេសនេះ ទៅជាយ៉ាងណានោះ មានតែរងចាំទស្សនាបន្តទៀតតែប៉ុណ្ណោះ៕
ប្រទះឃើញ Huang Xiaoming​ ចូលប៊ារបណ្តើរស្រីបារាំង
ប្រទះឃើញ Huang Xiaoming​ ចូលប៊ារបណ្តើរស្រីបារាំង
ប្រទះឃើញ Huang Xiaoming​ ចូលប៊ារបណ្តើរស្រីបារាំង
ប្រទះឃើញ Huang Xiaoming​ ចូលប៊ារបណ្តើរស្រីបារាំង
Angelababy និង Huang Xiaoming​
Angelababy និង Huang Xiaoming​
Angelababy និង Huang Xiaoming​
Angelababy និង Huang Xiaoming​