ប៉ូលិសម្នាក់ត្រូវជាប់ទោសពីបទ ជិះឧទ្ធម្ភាគចក្រ លួចថតរូបស្ត្រីដេកដោះអាវហាលថ្ងៃ

អង់គ្លេស៖ ស្ត្រីម្នាក់ឈ្មោះថា Tracy Dixon អតីតធ្លាប់ជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត ត្រូវបានប៉ូលិសម្នាក់លួចថតរូបពីលើឧទ្ធម្ភាគចក្រ ខណៈពេលដែលអ្នកស្រីកំពុងដេកដោះអាវ ហាលថ្ងៃនៅក្នុងសួនច្បារបរិវេណផ្ទះ។ ប្រភពបានឲ្យដឹងថា ប៉ូលិសនោះមានឈ្មោះថា Adrian Pogmore បានជិះឧទ្ធម្ភាគចក្រ ហោះកាត់ផ្ទះរបស់អ្នកស្រី Tracy Dixon ពី៣ ទៅ៤ដងក្នុងមួយសប្តាហ៍អស់រយៈពេលបីឆ្នាំកន្លងមកនេះ។ ថែមទាំងលួចថតរូបអ្នកស្រីរួមទាំងកូនស្រីៗរបស់អ្នកស្រីដែលមានអាយុ១៥ឆ្នាំ និង១៨ឆ្នាំទៀតផង។
ឧទ្ធម្ភាគចក្រដែលប៉ូលិសជិះ
អ្នកស្រី Tracy Dixon បានឲ្យដឹងថា​ រូបគាត់ផ្ទាល់តែងតែដោះអាវ នៅពេលដែលដេកហាលថ្ងៃ ដើម្បីចៀសវាងមានស្នាមអាវដានជាប់លើស្បែកដោយកម្ដៅព្រះអាទិត្យ។ អ្នកស្រីថែមទាំងសន្និដ្ឋានទៀតថា លោកប៉ូលិស Adrian Pogmore មិនត្រឹមតែមានរូបគាត់ដោះអាវទេ អាចនឹងមានរូប ឬវីដេអូផ្សេងៗទៀតដែលអ្នកស្រីបានធ្វើពេលដែលនៅក្នុងបរិវេណផ្ទះ។ប្រភពបានបន្ដថា បរិវេណក្នុងផ្ទះ គឺជាកន្លែងដែលអ្នកស្រីគិតថាមានសុវត្ថិភាពបំផុត។ អ្នកស្រីមិនចង់ឲ្យមានឧទ្ធម្ភាគចក្ររបស់ប៉ូលិសហោះកាត់ផ្ទះទៅវិញទៅមកបែបនេះទេ។ សម្រាប់ការប្ដឹងនេះដែរ អ្នកស្រីទាមទារទឹកប្រាក់ចំនួន ២សែនផោន (២៤១,២៩៨ដុល្លារអាមេរិក)។ យ៉ាងណាមិញ ក្រោយការដាក់ពាក្យបណ្តឹងរួចមក លោកប៉ូលិស Adrian Pogmore ពេលនេះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំ និងបង់សំណងជូនដល់ភាគីដើមចោទផងដែរ៕
អ្នកស្រីTracy Dixon
លោកប៉ូលិសAdrian Pogmore