ផ្ទុះកំហឹងនឹងជនបរទេសបែកថ្នាំ ប្រើជើងកន្រ្តៃហោះដាក់អ្នកបើកម៉ូតូទាំងមិនដឹងខ្យល់អីសោះ (មានវីដេអូ)

កោះបាលី៖ មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើននាក់សម្តែងភាពក្តៅក្រហាយ ពោរពេញទៅដោយកំហឹង ក្រោយវីដេអូនៃជនបរទេសបែកថ្នាំម្នាក់ អត់ការងារធ្វើ ក៏ប្រើជើងកន្ត្រៃហោះដាក់អ្នកបើកម៉ូតូម្នាក់ឱ្យដួល និងហោះចូលឡានមួយគ្រឿងថែមទៀត។យោងតាមម្ចាស់គណនី Twitter ឈ្មោះ Renae Henry បានរៀបរាប់ថា ថ្មីៗនេះ មានបុរសជនជាតិអូស្រ្តាលីបែកថ្នាំម្នាក់ មិនដឹងជាមានមូលហេតុអ្វី ស្រាប់តែប្រើជើងកន្រ្តៃហោះដាក់អ្នកបើកម៉ូតូម្នាក់ឱ្យដួល​ និងហោះចូលឡានមួយគ្រឿងទៀត នៅលើផ្លូវ Kuta លើកោះបាលី។វីដេអូនេះបាននិងកំពុងតែល្បីពេញបណ្តាញសង្គម Twitter ហើយមានមនុស្សម្នាជាច្រើនសុទ្ធសឹងតែសម្តែងការមិនពេញចិត្តចំពោះជនបរទេសម្នាក់នេះ។មិនយូរប៉ុន្មាន យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ជនបរទេសម្នាក់នេះត្រូវបានប្រជាពលរដ្ឋចាប់បាន និងបានវាយគេឡើងបែកមុខ ហើយឥឡូវក៏ត្រូវបានសមត្ថកិច្ចចាប់បាន និងយកទៅដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
ជ​នបរទេសបែកថ្នាំត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចក្នុងតំបន់