ស័ក្ត ចាដេត ត្រូវគេសរសើរជា តារាមុខក្មេងខ្លាំង បើទោះអាយុជិត៣០ឆ្នាំស្អែកខានស្អែក

ភ្នំពេញ៖ នេះបានថា ជីវិតមនុស្សយើង មើលមិនឃើញ ដូចជា តារាសម្តែងវ័យក្មេង ស័ក្ត ចាដេត ជាដើម ដែលបច្ចុប្បន្ន​លោកត្រូវបានក្លាយខ្លួនជា តារាប្រុស ប្រចាំផលិតកម្មយក្ស GMM Grammy របស់ថៃ។ ដំណឹងមួយនេះ ពិតជាធ្វើឲ្យរូបលោកផ្ទាល់ និងក្រុមគ្រួសារ មានភាពសប្បាយរីករាយខ្លាំង ដែលមិននឹកស្មានថា លោក អាចបោះជំហាន ដល់ធ្វើតារាពេញសិទ្ធិ នៅផលិតកម្មធំ នៅថៃសោះ។ជាពិសេស បើក្រឡេកមើលមុខមាត់របស់ តារាប្រុសរូបនេះ គឺលោក ហាក់ដូចជា មិនប្រែប្រួល ផ្លាស់ប្តូរទៅណាសោះ ដែលនៅដដែល ទាំងដែលបច្ចុប្បន្ន លោកមានអាយុរាងច្រើនគួរសមដែរ។ មិនតែប៉ុណ្ណោះ សូម្បីតែសាច់មុខរបស់ ស័ក្ត ចាដេត ក៏មានលក្ខណៈម៉ត់ស្អាត រលោង សាកសមជាតារាល្បីពិតមែន។ដោយសារតែមុខមាត់របស់លោក នៅតែសាច់ចាំបែបនេះហើយ បានធ្វើឲ្យ មនុស្សជាច្រើន សរសើរថា ជាតារាមុខក្មេង តាំងពីលោកប្រឡូកក្នុងសិល្បៈ រហូតដល់ពេលនេះ គឺលោក គ្មានប្រែទៅណាបន្តិចសោះ៕ចង់ដឹងថា មុខរបស់ ចាដេត ស្អាតនិងក្មេងប៉ុណ្ណា ទៅមើលជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖
ស័ក្ត ចាដេត
ស័ក្ត ចាដេត
ស័ក្ត ចាដេត
ស័ក្ត ចាដេត
ស័ក្ត ចាដេត