ខ្លាំងបាត់!! PSG ឈប់លក់អាវមានឈ្មោះ Neymar ហើយ (មានវីដេអូ)

  • អង្គារ ១៣ សីហា, ២០១៩ ០៩:១៤
បារាំង៖ ការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Neymar ពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain កាន់តែមានភាគរយខ្ពស់ឡើង ក្រោយក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីស បានឈប់លក់អាវក្លិបដែលមានឈ្មោះខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នៅក្នុងហាងរបស់ក្លិបតែម្ដង។ បើតាមការថតវីដេអូនៅក្នុងហាងរបស់ PSG នៅទីក្រុង Paris របស់លោក Joao Henrique Marques ដែលជាអ្នកកាសែតរបស់ស្ថាប័ន UOL Esporte គឺជាមិនមានការដាក់លក់អាវដែលមានបោះពុម្ពឈ្មោះ Neymar នោះទេ។
រូបភាពពីក្នុងវីដេអូ
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃអាទិត្យអំឡុងការប្រកួតបើកឆាកក្របខណ្ឌ Ligue1 រវាង PSG និង Nimes អ្នកគាំទ្ររបស់ក្លិប PSG បានសម្ដែងនូវអារម្មណ៍ចង់ឲ្យកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះចាកចេញពីក្លិប តាមរយៈការបង្ហាញបាដា នៅក្នុងទីលានប្រកួត៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖