គូស្នេហ៍រងការរិះគន់ពេលយកទឹកមន្ដមកលាងគូទ នៅប្រាសាទដ៏ស័ក្តិសិទ្ធមួយនៅលើកោះបាលី (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ ប្រជាជនឥណ្ឌូនេស៊ីជាច្រើនបង្ហាញភាពមិនពេញចិត្ត និងខឹងយ៉ាងខ្លាំង ក្រោយពីគូស្នេហ៍ជនជាតិបរទេសមួយគូ បានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម យកទឹកមន្ដមកលាងគូទ នៅប្រាសាទមួយដែលគេតែងតែគោរពនិងជឿថាជាកន្លែងស័ក្តិសិទ្ធ។ហេតុការណ៍នេះបានកើតឡើងនៅប្រសាទមួយក្នុងព្រៃ Monkey Forest Sanctuary ក្នុងតំបន់ Ubud លើកោះបាលី។គូស្នេហ៍មួយគូនោះមានឈ្មោះថា Sabina និង Zdenek។ ពួកគេទាំងពីរនាក់គឺជាម៉ូដែលកាយវប្បកម្ម។យោងតាមវីដេអូដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គម អ៊ិនស្ដាក្រាម បង្ហាញឲ្យឃើញថា នាងSabina បានសើយសំពត់ឡើងរួចទយគូទ បន្ទាប់មកលោក Zdenek​ យកទឹកមន្ដដែលកំពុងហូរមកលាងគូទរបស់នាង។
សកម្មភាពដែលពួកគេបានធ្វើ
ក្រោយពីវីដេអូនោះបានបែកធ្លាយនៅលើអ៊ីនធើណែតរួចមក ប្រជាជនឥណ្ឌូនេស៊ីមួយចំនួនបានស្នើសុំឲ្យប៉ូលិសតាមចាប់ខ្លួនពួកគេទាំងពីរ និងហាមឃាត់មិនឲ្យចេញពីកោះបាលីជាដាច់ខាត។ អ្នកទាំងពីរនាក់នោះបានថតជាវីដេអូ សុំទោសទៅដល់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ និងព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យលើកលែងទោសដល់ពួកគេ។ ពួកគេថែមទាំងមិនបានដឹងទេថា ទឹកនោះគឺជាទឹកមន្តទៀតផង។យ៉ាងណាមិញ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពួកគេទាំងពីរបានចូលខ្លួនមកទទួលកំហុសនិងសុំទោសចំពោះមុខប៉ូលិសចំពោះទង្វើដែលពួកគេបានប្រព្រឹត្ត។ ចុងក្រោយពួកគេក៏ត្រូវបានលើកលេងទោស៕សូមទស្សនាវីដេអូខាងក្រោម៖
ពួកគេបានចូលខ្លួនសុំទោស