បទថ្មីរបស់​ P-Sand X Brothers ដែលមានការចូលរួមសម្តែងពីតារាវ័យ​ ៦៥ ឆ្នាំ លោក ចៅ ចាន់ណារី ពេលនេះចេញ MV ហើយ! (មានវីដេអូ)

ភ្នំពេញ៖ កាលពីម្សិលមិញ នៅ​លើ Facebook ផ្លូវការរបស់លោក P-Sand​ គឺ​ P-Sand X Brothers ​បានបង្ហោះនូវបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា​ «​ព្រាត់» ដែលជាបទចម្រៀងមនោសញ្ចេតនា​បង្កប់អត្ថន័យចាក់ដោត ​បង្ហាញពីការចងចាំរបស់បុរសម្នាក់ចំពោះនារីដែលខ្លួនស្រលាញ់ ហើយបានចាកចេញទៅកាន់ទីដ៏សែនឆ្ងាយ​​ ជាមួយ​ MV ដែលពោរពេញដោយអត្ថន័យ​បង្កប់សារដ៏សំខាន់មួយ​នោះគឺ «ការមិនបោះបង់ខ្លួនឯង» និងចូលរួមសម្តែងដោយតារាភាពយន្តដ៏ល្បីនាកំឡុងទសវត្សរ៍ទី ៨០-៩០​​ គឺលោក ចៅ ចាន់ណារី
MV បទ«​ព្រាត់»
បទ «ព្រាត់» គឺជាបទទី១ នៃវ៉ុលចម្រៀង ប្រូខិនបោនដារី (Broken boundary) ​របស់ P-Sand X Brothers ​ដែលក្រុមទាំងមូលបានសម្រិតសម្រាំងយ៉ាងពិសេស ទាំង​ទំនុកភ្លេង ទំនុកច្រៀង ក៏ដូចជា MV ដោយឡែកអ្នកគាំទ្រក៏កំពុងអ៊ុតមើលដែរថា បទនេះអាចបំបែក​កំណត់ត្រារបស់​ P-Sand​ ចំពោះបទ «ទេវតា» បានដែរ ឬទេ?​គួររំលឹកផងដែរថា បទចម្រៀងនេះក៏នឹងត្រូវដាក់បញ្ចូលនៅក្នុង​ PLENG by SMART កម្មវិធីដែលជា App ផ្តល់ជូនសេវាស្តាប់ចម្រៀងខ្មែរ និងបរទេសដោយសេរីឥតគិតថ្លៃ ថែមទាំងជួយដល់សិល្បករ ដែលមានឈ្មោះក្នុង App ទទួលបានកម្មសិទ្ធិបញ្ញា និងទទួលបានកម្រៃតាមរយៈការចុចស្តាប់ពីអ្នកគាំទ្រផងដែរ៕ តោះមកទស្សនា MV បទ«ព្រាត់» ដូចខាងក្រោមនេះទាំងអស់គ្នា៖ 
MV បទ «ព្រាត់»
MV បទ «ព្រាត់»
MV បទ «ព្រាត់»
MV បទ «ព្រាត់»
MV បទ «ព្រាត់»
MV បទ «ព្រាត់»
MV បទ «ព្រាត់»
តារាចម្រៀងលោក P-Sand