ផ្ទុះការរិះគន់ ម្តាយបណ្តោយកូននោមលើឡានក្រុង (មានវីដេអូ)

ចិន៖ មនុស្សម្នាជាច្រើននាក់បានសម្តែងការរិះគន់ និងមិនពេញចិត្តជាខ្លាំង ទាក់ទិនទៅនឹងម្តាយម្នាក់ ដែលបណ្តោយឱ្យកូននោមលើឡានក្រុង ដោយមិនបានធ្វើអ្វីទាល់តែសោះ។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ក៏ក្តៅក្រហាយនេះបានកើតឡើងនៅលើរថយន្តក្រុងមួយក្នុងទីក្រុងហ្វ័រសាន ខេត្តក្វាងទុង កាលពីពេលថ្មីៗនេះ ដោយបង្ហាញឱ្យឃើញថា មានក្មេងប្រុសម្នាក់ បាននោមនៅលើឡានក្រុង ខណៈពេលម្តាយរបស់គេអង្គុយនៅជិតហ្នឹងដោយមិនបានធ្វើអ្វីទាល់តែសោះ។វីដេអូនៃសកម្មភាពនេះត្រូវបានចែកចាយពេញបណ្តាញសង្គមចិន ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសុទ្ធសឹងតែធ្វើការរិះគន់និងសម្តែងការមិនពេញចំពោះម្តាយរូបនោះ។យ៉ាងណាមិញ តៃកុងឡានក៏បានពន្យល់ប្រាប់ឪពុកម្តាយគ្រប់រូបថា ពួកគេគួរតែប្រាប់តៃកុងឡានឱ្យឈប់ឡានដើម្បីរកន្លែងសមគួរឱ្យក្មេងនោម ឬក៏យ៉ាងហោចណាស់ក៏ឱ្យក្មេងនោមដាក់ចូលក្នុងធុងសំរាមក៏ប្រសើរជាងឱ្យគេនោមដាក់លើឡានអីចឹងដែរ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖