មើលទៅមានក្តីសុខណាស់ Nadech និង Yaya ជិតស្និទ្ធនឹងគ្នា ដូចគ្រួសារតែមួយ!

ថៃ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបានមែន សម្រាប់ទំនាក់ទំនងដ៏ស្អិតរមួត និងផ្អែមល្ហែម រវាងតារាសម្តែងប្រុសជួរមុខNadech Kugimiya និងតារាសម្តែងស្រីYaya Urassaya។ មិនត្រឹមតែNadech និង Yayaប៉ុណ្ណោះទេ សូម្បីតែគ្រួសារទាំងសងខាងក៏ជិតស្និទ្ធនឹងគ្នាផងដែរ។ ទៀតសោតចាប់តាំងថ្ងៃដែលNadech ប្រកាសពីទំនាក់ទំនងខ្លួនត្រូវជាមនុស្សពិសេសរបស់Yayaរួចមក សង្កេតឃើញថាពួកគេទាំងពីរកាន់តែជិតស្និទ្ធ និងទៅដំណើរកម្សាន្តក្រៅប្រទេសជាមួយគ្នាយ៉ាងញឹកញាប់។ ជាក់ស្តែងនៅថ្ងៃទី១២ ខែសីហាម្សិលមិញនេះ ត្រូវនឹងថ្ងៃបុណ្យអ្នកម្តាយនៅក្នុងប្រទេសថៃ។ ទៀតសោតនៅក្នុងថ្ងៃដ៏មានអត្តន័យនេះផងដែរ Yaya បានយកកម្រងផ្កាមកក្រាបសំពះម្តាយរបស់Nadech ហើយលើសពីនេះពួកគេទាំងពីរ ថែមទាំងនាំគ្នាចូលផ្ទះបាយធ្វើម្ហូប​ញ៉ាំបាយជុំគ្នាយ៉ាងសប្បាយរីករាយទៀតផង។ ជាមួយគ្នានេះដែរ ម្តាយរបស់Nadechបានផុសរូបថតជុំគ្នានៅក្នុងគណនីអ៊ីនស្តារក្រាម។ ក្រោយពីឃើញរូបភាពដល់សុភមង្គលទាំងនោះហើយ អ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ព្រោះពួកគេមើលទៅមានក្តីសុខ និងដូចសមាជិកក្នុងគ្រួសារតែមួយ៕ សូមទស្សនារូបភាពខាងក្រោម៖
NadechនិងYaya
NadechនិងYaya ពេលធ្វើម្ហូប
Nadech និង Yaya ពេលធ្វើម្ហូប
រូបជុំគ្នាជាមួយម្តាយNadech
រូបជុំគ្នាជាមួយប៉ាNadech
រូបថតជុំគ្នា
រូបថតជុំគ្នា
Yaya និងម្តាយNadech