ពេលនេះអន្ទិតតាក់ស៊ី ត្រៀមខ្លួនចូលសម្តែងជាថ្មី ខណៈកំពុងពិបាកជាមួយជំងឺ!

ភ្នំពេញ៖ មួយរយៈពេលនេះឃើញថា តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព អតីតព្រះសង្ឃ អន្ទិតតាក់ស៊ី ហាក់ដូចជាជួបនូវរឿងរ៉ាវផ្ទួនៗគ្នាជាច្រើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាអាណិតដល់លោកយ៉ាងខ្លាំង ដែលមកជួបរឿងទាំងនេះ។ដោយសារតែមានបញ្ហាច្រើនផ្ទួនៗគ្នា លោកក៏បានលាចាកសិក្ខាបទវិញកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែអ្វីដែលកាន់តែក្តុកក្តួលនោះគឺ ក្រោយពីបានសាងផ្នួសវិញ លោកគ្មានអ្វីនៅសល់ក្នុងខ្លួន សូម្បីតែក្តីសុខ ខណៈពេលដែលមានត្រឹមតែរបស់របរមួយចំនួនមួយវ៉ាលីប៉ុណ្ណោះ។ជាមួយនឹងការលំបាករបស់លោក បានធ្វើឲ្យខាងប៉ុស្តិ៍ទូរទស្សន៍CTN ក៏បានធ្វើការអញ្ជើញ លោកដើម្បីធ្វើការសម្តែងជាថ្មីម្តងទៀត ទាំងដែលស្ថានភាពជំងឺកំពុងតែបៀតបៀនជាប់ប្រាណនៅឡើយ មិនទាន់ធូរនោះទេ។ទោះជាយ៉ាងណាក្តី បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលរួមអបអរដល់លោកជាច្រើន សម្រាប់ការវិលត្រឡប់សម្តែងវិញ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បាននាំគ្នាចូលរួមលើកទឹកចិត្តគ្រប់គ្នាតែម្តង៕សូមទស្សនារូបភាពខាងក្រោមនេះ៖
អន្ទិតតាក់ស៊ី
អន្ទិតតាក់ស៊ី
អន្ទិតតាក់ស៊ី ចូលសម្តែងឡើងវិញ
អន្ទិតតាក់ស៊ី ចូលសម្តែងឡើងវិញ
អន្ទិតតាក់ស៊ី ចូលសម្តែងឡើងវិញ
អន្ទិតតាក់ស៊ី ចូលសម្តែងឡើងវិញ
អន្ទិតតាក់ស៊ី ចូលសម្តែងឡើងវិញ
អន្ទិតតាក់ស៊ី ចូលសម្តែងឡើងវិញ
សាររបស់អន្ទិតតាក់ស៊ី